ផ្អើលអ្នកគាំទ្រ ក្រោយឃើញ អ៊ីវ៉ា ប្រកាសដំណឹងថា ២ ឆ្នាំទៀត ចូលរោងការជាមួយគូស្នេហ៍
បើនិយាយចំពោះរឿងរ៉ាវស្នេហារបស់តារាសម្រៀងស្រីតូចច្រឡឹង អ៊ីវ៉ា មហាជនច្បាស់ជាបានដឹងរួចមកហើយពីមួយរយៈមុន ដោយនាងបានធ្វើឱ្យអ្នកគាំទ្រដាក់ការសង្ស័យលើនាងថាកំពុងមានទំនាក់ទំនងសេហ្នាជាមួយបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Senghour Ly។
ជាមួយនឹងគ្នានោះ បើងាកទៅចាប់អារម្មណ៍ទៅលើហ្វេសប៊ុករបស់លោក Senghour Ly វិញ កន្លងមកគេក៏បានឃើញលោកតែងតែស៊ែរពីរូបភាពរបស់តារាស្រី អុីវ៉ា ដោយមានភ្ជាប់ជាមួយនឹងសារដ៏ផ្អែមល្ហែមជាច្រើន ដែលជាហេតុកាន់តែធ្វើឱ្យមហាជនយល់ឃើញកាន់តែច្បាស់ថាអ្នកទាំងពីរពិតជាកំពុងតែទំនាក់ទំនងស្នេហាជាមួយគ្នាមែន។
ដោយឡែក ស្រាប់តែថ្មីៗនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងទៀតនោះ គឺនៅលើគណនីហ្វេសប៊ុកផេករបស់តារាចម្រៀងតូចច្រឡឹង អុីវ៉ា បានបង្ហើបឱ្យដំណឹងមួយច្បាស់ៗជុំវិញការរៀបការរបស់ខ្លួនថា ៖ «ដើរញ៉ាំការគេត្រួសៗសិនចុះ ២ ឆ្នាំទៀតចាំសរុបការ អុីវ៉ា ម្តងក៏មិនទាន់យឺតពេលដែរ ហាហា ThanksCameraMan ដែលតាមថតគ្រប់កន្លែង Senghour Ly សំណាងហើយថតរូបបានស្អាត បើអត់វិញចប់ដោយគ្មានវាចា»។
យ៉ាងណាមិញ ក្រោយពីបានបង្ហាញដំរួយនេះឡើង ឃើញថាមហាជនអ្នកគាំទ្រនៅលើបណ្តាញសង្គមបានផ្ទុះចែករំលែកបង្ហាញក្តីរំភើបអបអរសាទរចំពោះកញ្ញា អ៊ីវ៉ា និង បុរសរូបសង្ហា Senghour Ly ជាខ្លាំង៕