អភិជនមែន! Natty ទម្លាយពីថ្លៃចំណាយលើការរៀបចំពិធីមង្គលការទាំង ២ កន្លែង ចាយអស់ខ្ទង់សែនដុល្លារ
តារាសម្ដែង និង ជា YouTuber ម្នាក់ ឈ្មោះ Natty បានសម្រេចចិត្តរៀបការជាមួយគូស្នេហ៍ជាអ្នកក្រៅសិល្បៈ ព្រមទាំងជាអ្នកជំនួញហើយកាលពីថ្មីៗនេះ។ ក្រោយរៀបការមិនបានប៉ុន្មាន Natty ក៏បាននិយាយពីពិធីមង្គលការរបស់ខ្លួននៅក្នុង Channel YouTube ជាមួយតារាសម្ដែងស្រី Goy និង Dream ពីតម្លែសរុបក្នុងពិធីមង្គលការរបស់ខ្លួនផងដែរ។
ពិតណាស់ តារាស្រី Natty បាននិយាយថា ៖ «សម្រាប់ការរៀបចំពិធីមង្គលការទាំងពីរលើក ដែលលើកទី ១ បានរៀបចំនៅទីក្រុងបាងកក និង លើកទី ២ នៅខោយ៉ៃ រួមការចំណាយទាំងអស់គឺ ៦.៥ លានបាត ស្មើនឹងប្រមាណ ១៨២ ១៥១ ដុល្លារ»។
យ៉ាងណាមិញ សម្រាប់ពីធីមង្គលការរបស់ Natty ដែលបានធ្វើនៅកន្លងទាំងនេះ ពិតជាទទួលបានការសរសើរពីភ្ញៀវកិត្តិយសដែលបានចូលរួម ព្រមទាំងមិត្តភក្ដិអ្នកក្នុងរង្វង់សិល្បៈ ដោយពួកគេបានពេញចិត្ត និង ចូលចិត្តពីការរៀបចំ ដែលមើលទៅសាមញ្ញ តែស្រស់ស្អាត និង មានអត្ថន័យ ជាពិសេសទីកន្លែងក្នុងការជ្រើរើសរៀបចំកម្មវិធីផងដែរ៕