មិនស្មានសោះ! Pong Nawat ធ្លាប់បោះសម្តីដ៏ក្តៅគគុកមួយដាក់ Tonhorm ក្រោយនាងរលេះស្នេហ៍ពី Tack Pharunyoo
ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយពីរឿងរ៉ាវស្នេហារវាងតារាស្រី Tonhorm និង Tack Pharunyoo ដោយអ្នកទាំងពីរធ្លាប់ជាសង្សារនឹងគ្នាកាលពី ១០ ឆ្នាំមុន តែដោយសារអស់និស្ស័យ ក្តីស្នេហ៍អ្នកទាំងពីរត្រូវបានបញ្ចប់ដោយមើលមុខគ្នាមិនត្រង់ឡើយ។
ទោះយ៉ាងណា ក្រោយមើលមុខគ្នាមិនត្រង់រាប់ឆ្នាំ ទីបំផុតអតីតគូស្នេហ៍មួយគូនេះបានសម្របសម្រួលគ្នានៅក្នុងកម្មវិធី Moddam កាលពីពេលកន្លងទៅ ដោយអ្នកទាំងបានបានស្រុះស្រួល និង ចាប់ដៃរាប់អានគ្នាជាមិត្តធម្មតាឡើងវិញ។
ដោយឡែក អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ខណៈនិយាយរឿងស្នេហ៍ចាស់ ស្រាប់តែ Tonhorm បានទម្លាយរឿងអាថ៌កំបាំងមួយប្រាប់ដល់អ្នកគាំទ្រទៀតថា បន្ទាប់ពីនាងបែកជាមួយ Tack Pharunyoo ភ្លាម គឺមហាជនមួយចំនួនគាំទ្រនាងឱ្យស្រឡាញ់ Pong Nawat រហូតមានពេលមួយ Pong Nawat និយាយចំអន់ជាមួយនាងថា បើអាយុ ៤០ ឆ្នាំហើយគ្មានគូ ឱ្យមកនៅជាមួយលោកតែម្តងទៅ។
លើសពីនេះទៅទៀត Tonhorm ក៏បន្តទៀតថា សម្រាប់កាផ្គូផ្គងរបស់មហាជនដែលចង់ឱ្យនាង និង Pong Nawat មានទំនាក់ទំនងគ្នា គឺអាចមានភាគរយច្រើនដែលអាចទៅរួច គ្រាន់ឮបែបនេះហើយឃើញមានមហាជនកំពុងតែលួចញញឹមមិនតិចនោះទេ ព្រោះអ្នកទាំងពីរសុទ្ធតែ Single ដូចគ្នា៕