ចូលឆ្នាំ ២០២៤ ភ្លាម ប៉ែន ស្រីពេជ្រ កាន់តែកាច លេងស្ទីលតែងខ្លួនប្លែកៗ កំពុងផ្ទុះការចាប់អារម្មណ៍
បើនិយាយពីពិធីការិនីស្ថានីយទូរទស្សន៍ប៉ុស្តិ៍ហង្សមាស ដែលមានវោហារស័ព្ទចាក់ទឹកមិនលិច និង ពោរពេញដោយភាពកំប្លុកកំប្លែងផងនោះ ជឿជាក់ថាមហាជនច្បាស់ជាស្គាល់មិនខាន នោះគឺអ្នកនាង ប៉ែន ស្រីពេជ្រ។
ពិតណាស់ ថ្មីៗនេះប្រិយមិត្តអ្នកគាំទ្រនិយមតាមដាននូវកម្មវិធីប្រគំតន្រ្តីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍នេះ កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពិធីការិនីសម្បុរស្រអែម ប៉ែន ស្រីពេជ្រ ទៅលើស្ទីលស្លៀកពាក់បែបទាន់សម័យ និង ការលេងស្ទីលម៉ូដសក់កាលីបៗរបស់នាងយ៉ាងខ្លាំង ដែលទាំងនេះបានធ្វើឱ្យសម្រស់របស់នាងកាន់តែមានភាពលេចធ្លោ ហើយស្រស់ស្អាតមិនចាញ់តារាវ័យក្មេងប៉ុន្មានឡើយ។
តាមរយៈការលេងស្ទីលប្លែកៗនេះដែរ បានធ្វើឱ្យមានអ្នកគាំទ្រជាច្រើននៅលើបណ្តាញសង្គមលាន់មាត់សរសើរដល់ពិធីការិនីរូបនេះថា ពូកែរកនឹកច្នៃអ្វីដែលប្លែកសម្រាប់ខ្លួនឯង មិនថាម៉ូដសក់ ឬ ការលេងស្ទីលសម្លៀកបំពាក់ឡើង មើលទៅឃ្យូតហើយក៏ស្រស់ស្អាតខ្លាំង៕