ក្តៅៗ! Lay អតីតសមាជិក EXO ចេញឆ្លើយតបនឹងចចាមអារ៉ាមមានស្នេហានឹង Zhao Lusi
កាលពីពេលថ្មីៗនេះកន្លងមកនេះ ព័ត៌មានដែលថា Lay អតីតសមាជិក EXO និង តារាសម្ដែងស្រីចិន Zhao Lusi បានកំពុងមានទំនាក់ទំនងស្នេហានឹងគ្នា បន្ទាប់ពីគេប្រទះឃើញអ្នកទាំងពីរបានដើរចូលសណ្ឋាគារជាមួយនឹងគ្នា។
យ៉ាងណាមិញ ចំពោះព័ត៌មានចចាមអារ៉ាមនេះ ត្រូវបង្ហោះចែកចាយពេញនៅលើបណ្តាញសង្គមក្នុងប្រទេសចិន បង្កើតជាព័ត៌មានដ៏ក្តៅគគុក សម្រាប់ក្រុមអ្នកគាំទ្ររបស់តារាទាំងពីរ ទទូចចង់ដឹងថាតើព័ត៌មានចចាមអារ៉ាមស្នេហា Lay និង Zhao Lusi ពិតឬយ៉ាងណា?
ក្រោយពីការចែកចាយព័ត៌មានចចាមអារ៉ាមនេះកាន់តែច្រើនទៅៗពីសំណាក់អ្នកគាំទ្រ ភ្លាមនោះ ទីភ្នាក់ងាររបស់តារាប្រុស Lay បានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗបដិសេធ ដោយដាច់ខាតថា គ្មានការណាត់ជួបអ្វីនោះទេ ទាំងនេះគឺគ្រាន់តែជាពាក្យចចាមអារ៉ាមមិនមានភស្តុតាងច្បាស់លាស់ប៉ុណ្ណោះ។
លើសពីនេះ ទីភ្នាក់ងាររបស់ Lay ក៏បានកំពុងស្វែងរកប្រភពដែលបង្កើតព័ត៌មានមិនពិតនេះ ហើយបច្ចុប្បន្ននេះតារាប្រុសរូបនេះ កំពុងផ្តោតលើការងារផ្សព្វផ្សាយរបស់លោក មិនមានពេលវេលាណាត់ជួបគូណាត់នោះទេ៕