ផ្អើលបាងកក! អ្នកគាំទ្រថៃបុកសម្រុកទៅមើលមុខ Lee Min Ho ផ្ទាល់ភ្នែក ពេលគេបង្ហាញខ្លួននៅផ្សារទំនើបមួយកន្លែង
ថ្មីៗនេះ តារាសម្ដែងប្រុសរូបសង្ហារបស់កូរ៉េ Lee Min Ho បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមក្នុងកម្មវិធីបើកសម្ពោធផលិតផលម៉ូដថ្មីរបស់ Fendi ដែលបានបើកសាខាថ្មីនៅប្រទេសថៃ ហើយនេះក៏ជាលើកទី ២ សម្រាប់តារាប្រុសរូបនេះផងដែរ មានឱកាសត្រឡប់មកការងារនៅប្រទេសថៃម្ដងទៀត។
យ៉ាងណាមិញ នៅក្នុងព្រឹត្តិការណ៍នោះដែរ ក៏មានឃើញវត្តមានរបស់ក្រុមអ្នកគាំទ្រជនជាតិថៃ បានមកទទួលស្វាមគន៍ដល់លោកយ៉ាងច្រើនកុះករ លើសលប់ស្ទើរតែពេញណែនតាន់តាប់នៅក្នុងផ្សារទំនើប។
ចំណែកឯតារាប្រុសរូបនេះវិញ កាលដែលបានឃើញក្រុមអ្នកគាំទ្របាននាំគ្នាមកស្វាគមន៍លោកយ៉ាងកក់ក្តៅបែបនេះ លោកក៏បានសម្ដែងការរីករាយទៅកាន់អ្នកនៅទីនោះ ហើយភាពរួសរាយរាក់ទាក់ មិនប្រកាន់ខ្លួនថាជាតារាល្បីជួរមុខរបស់កូរ៉េ ដូចជា Lee Min Ho កំពុងតែស្រូបទាញបានការគាំទ្រក្នុងប្រទេសថៃខ្លាំងឡើងនាពេលបច្ចុប្បន្ន៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ!