ផ្អើលអ្នកគាំទ្រ! តារាភេទទី ៣ Poyd Treechada សុំប្តីមកសម្តែងវិញក្រោយផ្អាកអស់ ៥ ឆ្នាំ មកលើកនេះថតរឿងដាក់ក្នុង Netflix
ពេលនេះជីវិតភេទទី ៣ Poyd Treechada កំពុងតែមានក្តីសុខណាស់ជាមួយស្វាមីអ្នកជំនួញរូបសង្ហារបស់នាង។ បើទោះបីជារៀបការរួច Poyd មិនសូវបង្ហាញមុខនៅក្នុងសិល្បៈដូចមុនក៏ដោយ តែ Poyd មិនបានបោះបង់សិល្បៈចោលនោះទេ ដោយនាងគ្រាន់តែចង់ចំណាយពេល ក៏ដូចជាផ្អែមល្ហែមជាមួយស្វាមីឱ្យបានច្រើនតែប៉ុណ្ណោះ ដែលគិតមកដល់ពេលនេះ ៥ ឆ្នាំដែលនាងឃ្លាតពីសិល្បៈ។
បន្ទាប់ពីផ្អាកពីការងារសិល្បៈ ៥ ឆ្នាំ ឃើញមានមហាជនមិនតិចនោះទេ ដែលនឹកដល់ស្នាដៃសម្តែងរបស់នាង និង ចង់ឱ្យនាងវិលត្រឡប់មកសម្តែងវិញឆាប់ៗ។ ជាមួយនឹងការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រដែលចង់ឃើញ និង ចង់ឱ្យតារាភេទទី ៣ រូបនេះមកសម្តែងវិញ ទីបំផុតដូចបំណងហើយ។
ក្នុងនោះ Poyd Treechada បានបង្ហើបប្រាប់ដំណឹងល្អដល់អ្នកគាំទ្រកាលពីពេលថ្មីនេះថា ក្រោយផ្អាកសិល្បៈ ៥ ឆ្នាំ ពេលនេះនាងត្រឡប់មកថតរឿង Netflix វិញហើយ ដោយនាងចង់ឱ្យបរទេសឃើញថា រឿងថៃក៏មានគុណភាពមិនចាញ់រឿងបរទេសឡើយ ហើយក៏ត្រៀមនឹងចេញឆាប់ៗដែរ៕