លះណាស់យប់មិញ! ព្រះកាយ ច័ន្ទ បំបុកយកឈ្នះមកុដ Miss Grand ភ្នំពេញបានសម្រេច ផ្ទុះការគាំទ្រខ្លាំង
កម្មវិធីប្រកួត Miss Grand ភ្នំពេញ បានធ្វើការប្រកួតជ្រើសរើសបេក្ខភាពបវរកញ្ញាយ៉ាងស្វិតស្វាញកាលពីរាត្រីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោមការសម្រិតសម្រាំងយកបេក្ខភាពបវរកញ្ញាមួយរូប ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia 2024 នៅខែមិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ។
បន្ទាប់ពីការប្រកួតចម្រាញ់អស់ជាច្រើនវគ្គ ទីបំផុតកម្មវិធី Miss Grand ភ្នំពេញ ២០២៤ បានបញ្ចប់ទៅយ៉ាងរលូន ដែលបានរកឃើញម្ចាស់ជ័យលាភីគ្រងមកុដហើយ ដោយបានទៅលើបេក្ខភាពតំណាងឱ្យខណ្ឌទួលគោក គឺកញ្ញា ព្រះកាយ ច័ន្ទ។
ជាក់ស្តែងយប់មិញនេះ ប្រិយមិត្តអ្នកគាំទ្រវិស័យបវរកញ្ញាឃើញថាពីមួយវគ្គទៅមួយវគ្គ ម្ចាស់ជ័យលាភី Miss Grand ភ្នំពេញ ឆ្នាំ ២០២៤ កញ្ញា ព្រះកាយ ច័ន្ទ ពិតជាមានភាពលេចធ្លោ និង ទទួលបានការលើកសរសើរជាច្រើនពីមហាជន។ ពិតណាស់ ទាំងសមត្ថភាព ភាពវៃឆ្លាត និង រូបសម្រស់ដ៏ស្រស់សោភាពីធម្មជាតិ បានធ្វើឱ្យ ព្រះកាយ ច័ន្ទ បំបុកយកឈ្នះមកុដប្រចាំរាជធានីភ្នំពេញបានយ៉ាងងាយ៕