ផ្តើមចេញពីអាជីពបវរកញ្ញា បច្ចុប្បន្ន Jeab Lalana ក្លាយជាតារាសម្ដែង Tomboy ដ៏ល្បី
ប្រិយមិត្តច្បាស់ជាបានស្គាល់ជាក់ជាពុំខានាតារាសម្ដែង Tomboy ដ៏មានប្រជាប្រិយភាព Jeab Lalana ដែលបច្ចុប្បន្នបានប្រែក្លាយខ្លួនជាបុរសពេញលេញហើយ ថែមទាំងមានមុខមាត់ស្រស់សង្ហាថែមទៀតផង។ បច្ចុប្បន្ន Jeab Lalana ជាតារាសម្ដែង Tomboy ជួរមុខម្នាក់ដែលតែងលេចមុខលើកញ្ចក់ទូរទស្សន៍មិនដែលស្ងាត់ឡើយ។
យ៉ាងណាមិញ បើនិយាយពីប្រវត្តិសិល្បៈរបស់តារាសម្ដែងរូបនេះវិញ មហាជនច្បាស់ជាមានការភ្ញាក់ផ្អើលហើយដោយ កាលនៅតែងខ្លួនជាមនុស្សស្រី Jeab Lalana ជាបវរកញ្ញាថៃ ឆ្នាំ ២០០៦ និង បានជាប់ជាម្ចាស់មកុដទៀតផង។ បន្ទាប់ពីបានមកុដជាបវរកញ្ញា Jeab Lalana ក៏បានបំពេញតួនាទីជាបវរកញ្ញា និង ចូលរួមកម្មវិធីផ្សេងៗ។
ជាការពិតសម្រាប់ Jeab Lalana ជាមនុស្សដែលមានចរិតប្រុសពីកំណើត និង មានបំណងចង់ក្លាយខ្លួនជាមនុស្សប្រុសតាំងពីយូរហើយ ដូចនេះ Jeab Lalana ក៏បានវិវឌ្ឍខ្លួនជាតារាសម្ដែង និង កាត់សក់ខ្លីធ្វើជាបុរសពេញតួ។ ជាមួយនឹងការធ្វើជាមនុស្សប្រុសនេះ Jeab ក៏ទទួលបានការរិះគន់ដែរ តែព្រោះចរិតពីធម្មជាតិ រូបគេតស៊ូក្នុងរង្វង់សិល្បៈរហូតដល់មានកេរ្តិ៍ឈ្មោះល្បីដូចសព្វថ្ងៃ៕