មិនទាន់ប្រកាសថ្ងៃរៀបការផង ដួង ម៉ានិច មានសំណាងបានឮពាក្យល្អពេញត្រចៀកពីអ្នកកំលោះ Lyderzz បាត់
ជាការពិត បើទោះបីជាថ្ងៃពិសេសរបស់កញ្ញា ដួង ម៉ានិច និង លោក Lyderzz នៅមិនទាន់បានប្រកាសឱ្យមហាជនបានដឹងច្បាស់លាស់ក៏ដោយក្តី តែតារាមួយគូនេះក៏បានដឹកដៃគ្នាថតឈុត Pre-wedding រួចរាល់ហើយ។
ពីមួយថ្ងៃទៅមួយថ្ងៃ គេកាន់តែសង្កេតឃើញថាកញ្ញា ដួង ម៉ានិច និង អ្នកកំលោះរូបសង្ហា លោក Lyderzz កាន់តែបង្ហាញក្តីស្រលាញ់ ភាពផ្អែមល្ហែមទៅកាន់គ្នាកាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ។
ជាក់ស្ដែង ថ្មីៗនេះ អនាគតស្វាមីរបស់កញ្ញា ដួង ម៉ានិច គឺលោក Lyderzz បានធ្វើឱ្យមហាជនអ្នកគាំទ្រញញឹមមុខក្រហមអស់ទៅហើយ បន្ទាប់ពីបានឃើញប្រុសសង្ហាកូនកាត់ចិនរូបនេះ បានបង្ហោះរៀបរាប់នៅលើគណនីហ្វេសប៊ុក បង្ហាញពីក្តីស្រឡាញ់ដ៏ធំធេញរបស់ខ្លួនទៅកាន់ ដួង ម៉ានិច ក្នុងន័យថា នៅលើពិភពលោកនេះលោកខ្លាចបាត់បង់នាងខ្លាំងបំផុត៕