ហួសចិត្ត! Big សង្ហាពេក ដល់ថ្នាក់មានអ្នកឈែតសុំទិញខោក្នុង និង ស្រោមជើងប្រើហើយទុកមើល
អស់រយៈពេល ៩ ឆ្នាំហើយ ដែលតារាសម្ដែងប្រុសរូបសង្ហា Big Nathaschai ផ្ញើវាសនានៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ។ ក្នុងរយៈពេល ៩ ឆ្នាំនេះ អ្នកកំលោះ Big ក៏ទទួលបានភាពជោគជ័យខ្លាំងដែរ រហូតមានឈ្មោះបោះសំឡេងលើវិថីសិល្បៈ និង ទទួលបានការគាំទ្រពីមហាជនក្នុង និង ក្រៅប្រទេស។
ដោយឡែក ឆ្នាំនេះ Big ក៏ត្រូវអស់កុងត្រាជាមួយនឹងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ហើយ ក្នុងនោះ លោកក៏មិនបានបន្តកុងត្រាទៀតដែរ ដោយលោកសម្រេចចិត្តទៅធ្វើជាតារាសម្ដែងឯករាជ្យ មិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនណាឡើយ ហើយវិលចូលសម្តែងក្នុងរឿងបុរសស្រឡាញ់បុរស។
ទន្ទឹមនឹងប្រកាសថាប្រឡូកចូលក្នុងវិស័យភាពយន្ត និង រឿង BL ថ្មីៗនេះ Big ស្រាប់តែត្រូវបានអ្នកគាំទ្រជាច្រើនឈែតសុំទិញខោក្នុង និង ស្រោមជើងជាហូរហែ នេះក៏ដោយសារតែអ្នកកំលោះ Big មានរូបរាងសង្ហា សាច់ដុំកង់ៗ ស្បែកសខ្ចី បានធ្វើឱ្យទាក់ចិត្តទាក់អារម្មណ៍មហាជនមួយចំនួនដល់ថ្នាក់ចង់ទិញខោក្នុង និង ស្រោមជើងទៅប្រើប្រាស់បន្ត។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គេឃើញថា Big បានទទួលនូវសារឈែតមកទិញជាច្រើន មានទាំងបុរស និង នារី ។ ក្នុងនោះក៏មានអ្នកខ្លះសុំទិញខោក្នុង និង ស្រោមជើងដែលមិនទាន់បោកផងដែរ៕