រំលងអស់ប៉ុន្មានឆ្នាំ តួឈ្មោះ ស្រីញ្ញា ក្នុងរឿង «មិត្តភក្តិទាក់ស្នេហ៍» ប្រែជាមនុស្សស្រីមានរូបរាងស្អាតប្លែកមើលសឹងមិនស្គាល់
បើរំឭកកាលពីចុងឆ្នាំ ២០១៦ និង ដើមឆ្នាំ ២០១៧ មហាជន ជាពិសេសយុវវ័យនិយមតាមដានខ្សែភាពយន្តភាគ series ច្បាស់ជាធ្លាប់បានទស្សនាហើយរឿង «មិត្តភក្តិទាក់ស្នេហ៍» ដែលមានការចូលរួមសម្តែងដោយតារាប្រុសស្រីល្បីៗដូចជា លោក ហៃ ប៉ោហុង, ចែឡេង, លោក វី យ៉ារ៉ូ, ដាដាវ, ផល តារាឧដែន និង តារាប្រុសស្រីជាច្រើនទៀត។
ក្នុងនោះ បើលើកយកតួអង្គមួយរូបគឺ ផល តារាឧដែន ដែលបានដើរជាតួអង្គឈ្មោះ ស្រីញ្ញា ជាមិត្តភក្តិស្និទ្ធស្នាលរបស់តួឯកស្រីនោះ ក៏ត្រូវបានគេចាប់អារម្មណ៍ខ្លាំងណាស់ដែរ ក៏ព្រោះតែទេពកោសល្យ និង ភាពក្រមិចក្រមើមនៃការសម្តែងរបស់គេ។
យ៉ាងណា ក្រោយពីការសម្តែងភាពយន្តភាគខាងលើចប់ប្រមាណជាជាង ៥ ឆ្នាំ មកនេះ ផល តារាឧដែន ក៏មិនចាកឆ្ងាយពីវិស័យសិល្បៈនោះដែរ ដោយកន្លងមកតារា LGBT រូបនេះ បានចូលថតរឿងខ្លី និង បង្ហាញវត្តមានក្នុងកម្មវិធីសិល្បៈជាបន្តបន្ទាប់។
ក្នុងនោះ អ្វីដែលកាន់តែធ្វើឱ្យមហាជនហាក់បើកភ្នែកធំៗ និង សរសើរដល់ ផល តារាឧដែន ដោយថ្មីៗនេះ គេឃើញថា តួអង្គ ស្រីញ្ញា ហាក់កាន់តែស្រស់ស្អាតខ្លាំងៗឡើង រាល់ពេលដែលស្លៀកឈុត និង តុបតែងខ្លួនជានារី៕