ផ្ទុះចាប់អារម្មណ៍! ម៉ឺន មេឃា កូនគ្រូប្រដាល់ អេ ភូថង មានមុខមាត់ស្រដៀង ថុល សុភិទិ
ថ្មីៗនេះ អ្នកគាំទ្រតារាចម្រៀង ថុល សុភិទិ ហាក់កំពុងផ្ទុះការចាប់អារម្មណ៍មុខមាត់របស់លោក និង កីឡាករប្រដាល់វ័យក្មេង ម៉ឺន មេឃា កូនប្រុសរបស់លោកគ្រូប្រដាល់ អេ ភូថង ដែលអ្នកទាំងពីរ មានមុខមាត់ប្រហាក់ប្រហែលគ្នា។
ក្នុងនោះ អ្នកគាំទ្របានលើកឡើងថា ទាំងសម្បុរ ទាំងផ្ទៃមុខ លោក ថុល សុភិទិ មើលទៅស្រដៀងនឹងកីឡាករប្រដាល់ ម៉ឺន មេឃា ណាស់ ហើយថែមទាំងសង្ហាដូចគ្នាទៀត គ្រាន់តែម្នាក់ជាតារាចម្រៀង និង ម្នាក់ជាកីឡាករប្រដាល់។
ជាងនេះទៅទៀត អ្វីដែលកាន់តែដូច ពោលគឺកាន់តែគន់យូរទៅលោក ថុល សុភិទិ និង កីឡាករប្រដាល់ ម៉ឺន មេឃា មានទម្រង់បបូរមាត់ដូចគ្នាខ្លាំង៕