មុនក្លាយជាតារាចម្រៀងទោល តាមពិត Step ធ្លាប់ជាសមាជិកក្រុមចម្រៀងប្រុស «The Legacy»
ក្រោយពីជ្រកក្រោមផលិតកម្មថ្មី GenMusix មក តារាចម្រៀងរូបសង្ហា Step តែងតែបង្ហាញសកម្មភាពជាច្រើនៅលើបណ្ដាយសង្គមហ្វេសប៊ុក រួមទាំងការចូលរួមកម្មវិធីផ្សេងៗជាច្រើងទៀតផងដែរ។
យ៉ាងណាមិញ ងាកក្រោយបន្តិច ពីការឈានជើងចូលវិស័យចម្រៀងរបស់ Step ដោយមុនក្លាយជាតារាចម្រៀងទោលដូចសព្វថ្ងៃ មានទាំងព្រម ទាំងសមត្ថភាពខាងច្រៀង និង តែងនិពន្ធហើយនោះ កាលពីមុន Step ក៏ជាតារាចម្រៀងប្រុសម្នាក់ប្រចាំក្រុមចម្រៀងមួយ ដែលមានឈ្មោះថា «The Legacy» ដោយក្រុមចម្រៀងនោះ មានសមាជិកទាំងអស់ ៤ នាក់។
ខណៈពេលនោះ ក្រុមចម្រៀង «The Legacy» ស្ថិតនៅក្រោមផលិតកម្ម Phleng Record ដែលជាផលិតកម្មមួយរបស់ «ហ្សងមាស» ផងដែរ។ ក្រោយមក Step ក៏បានក្លាយជាតារាចម្រៀងទោល ហើយក៏មានស្នាដៃនិពន្ធបទចម្រៀងជាច្រើនសម្រាប់ខ្លួនឯង និង សម្រាប់រៀមច្បងជាច្រើននាក់ទៀត៕