គគ្រឹកគគ្រេង! មង្គលការ លី ម៉ារីណា សុទ្ធតែតារាល្បីៗ និង អ្នកមានមុខក្នុងសង្គមចូលរួម
កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ តារាស្រីរៀមច្បងអ្នកនាង លី ម៉ារីណា បានដឹកដៃគូស្នេហ៍ចូលរោងការសាងឈ្មោះជាប្តីប្រពន្ធស្របច្បាប់ហើយ ក្រោយពីបើកបង្ហាញចំណងស្នេហ៍មួយរយៈពេល។
ក្នុងពិធីមង្គលការរបស់អ្នកនាង លី ម៉ារីណា និង ស្វាមីកាលពីម្សិលមិញនេះ មិនថាពេលព្រឹករៀបចំតាមប្រពៃណី និង ពិធីពិសាភោជនីយអាហារពេលល្ងាច គឺមានការចូលរួមជាច្រើនពីសំណាក់ភ្ញៀវកិត្តិយស រួមមានសិល្បករ សិល្បការិនីល្បីៗ ព្រមទាំងអ្នកមានមុខមាត់ក្នុងសង្គមថែមទៀតផង។
គួរជម្រាបថា ស្វាមីអ្នកនាង លី ម៉ារីណា គឺជាលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ៕