អបអរ! ទីបំផុត ផន សុផារី មានប្អូនឱ្យ អ៊ែលលី និង ប៊ែលឡា ហើយ
មហាជនអ្នកតាមដានរបស់តារាស្រី ផន សុផារី សុទ្ធតែបានឃើញហើយពីជីវិតគ្រួសាររបស់អ្នកនាង ដែលមួយរយៈចុងក្រោយនេះ ត្រូវបានមហាជនចាប់ក្រសែភ្នែកតាមដានខ្លាំងពីគ្រួសារដ៏ពេញដោយសុភមង្គល និង កក់ក្ដៅបំផុត តែងបង្ហាញពីសកម្មភាពដ៏ផ្អែមល្ហែមជាមួយស្វាមី និង កូនៗស្រីទាំងពីរដ៏គួរឱ្យស្រឡាញ់។
យ៉ាងណាមិញ ខណៈទទួលបានគ្រួសារដ៏ពេញលេញមានសុភមង្គលខ្លាំង ព្រមទាំងកូនស្រីទាំងពីរ ប៊ែលឡា និង អ៊ែលលី កាន់តែធំ កន្លងទៅ អ្នកម៉ាក់ស៊ីវីល័យ ផន សុផារី និង ស្វាមី ក៏តែងបង្ហាញពីគម្រោងចង់យកកូនប្រុសថែមម្នាក់ទៀតធ្វើជាប្អូនរបស់កូនស្រីទាំងពីរផងដែរ។
ដោយឡែក ថ្មីៗនេះ អ្នកនាង ផន សុផារី ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្របង្ហាញការអបអរ និង រំភើបជំនួស ខណៈបានឃើញអ្នកនាងបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកបង្ហាញឱ្យដឹងថាពេលនេះ នាងកំពុងពពោះកូនក្នុងផ្ទៃម្នាក់ទៀតហើយ ថែមទាំងបានដាក់ឈ្មោះឱ្យកូនរួចហើយថា «Kenz»។ ក្នុងនោះ អ្នកនាង ផន សុផារី បានសរសេររៀបរាប់ថា ៖ «I can’t wait to see you ( Kenz )»។
ក្រោយទទួលដំណឹងនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនបានបង្ហាញការអបអរសាទរចំពោះអ្នកនាង និង ស្វាមី ជាមួយនឹងការទទួលបានសមាជិកថ្មីម្នាក់ទៀតក្នុងគ្រួសារផងដែរ៕