(វីដេអូ) ប្រញាប់ណាស់តើ! ជីជី និង គឿន នភាល័យ ឱ្យដំរួយ អាចនឹងត្រៀមចូលរោងការឆាប់ៗ
ចំពោះទំនាក់ទំនងរវាងពិធីការិនី ជីជី និង តារាប្រុសរូបសង្ហា គឿន នភាល័យ មួយរយៈក្រោយនេះ ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងជាមួយនឹងភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ ដែលតែងបង្ហាញរូបភាព ក៏ដូចជាវីដេអូសកម្មភាពផ្សេងៗយ៉ាងផ្អែមល្ហែមជាមួយគ្នាលើបណ្ដាញសង្គម។
យ៉ាងណាមិញ ក្រោយពីផ្ទុះចាប់អារម្មណ៍ និង សង្ស័យពីមហាជន ថ្មីៗកន្លងទៅនេះ ក៏បានឃើញពិធីការិនី ជីជី ចេញមុខបកស្រាយ និង បញ្ជាក់ឱ្យដឹងច្បាស់ៗថាអ្នកទាំងពីរពិតជាកំពុងសាងស្នេហ៍ជាមួយគ្នាពិតប្រាកដមែន។
ដោយឡែក ពេលនេះដែរ ខណៈបញ្ជាក់ពីទំនាក់ទំនងស្នេហ៍ជាសារធាណៈហើយនោះ ក៏បានឃើញតារាស្រី ជីជី បញ្ចេញវីដេអូមួយ ដែលជាវីដេអូគូស្នេហ៍អ្នកទាំងពីរ បានថតក្នុងឈុតប្រពៃណីយ៉ាងផ្អែមល្ហែម ភ្ជាប់ជាមួយសារបង្ហាញដល់ថ្ងៃពិសេសឆាប់ៗខាងមុខ ដែលធ្វើឱ្យមហាជនអ្នកគាំទ្របង្ហាញការអបអរសាទរ និង គិតថាអ្នកទាំងពីរអាចនឹងត្រៀមរៀបការឆាប់ៗផងដែរ។
ក្នុងនោះ លើបណ្ដាញសង្គមហ្វេសប៊ុករបស់ ជីជី បានបង្ហោះវីដេអូភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «អរគុណ ឌីយ៉ាណាសម្អាងការ DeeYana Wedding Planner ដែលបាន Take care ខ្ញុំទាំងពីរយ៉ាងល្អ និង យកចិត្តទុកដាក់ អរគុណថ្ងៃពិសេសខាងមុខដែលបង free សំអាងការជូនប្អូនទុកជាចំណងដៃ។ Norphealey Koeun ផុសឱ្យ fan មើលទេតែ នៅខឹងដូចដើម»៕
សូមទស្សនាវីដេអូខាងក្រោម៖