(វីដេអូ) ហេតុតែប៉ាៗជាតារាចម្រៀង! ចេន អង្គុយលេងហ្គីតាច្រៀងបំពេកូនប្រុសបណ្ដូលចិត្តឱ្យគេងយ៉ាងកក់ក្ដៅ
មកដល់ពេលនេះ កូនប្រុសដំបូងរបស់តារាចម្រៀងប្រុស ចេន មានអាយុជាង ៧ ខែហើយ ដែលបានឃើញពន្លឺព្រះអាទិត្យកាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ដោយប៉ាម៉ាក់បានដាក់ឈ្មោះថា «ចេន ម៉ាវីន»។
ពេលនេះដែរ ចេន ម៉ាវីន កូនប្រុសបណ្ដូលចិត្តរបស់តារាចម្រៀងប្រុស ចេន និង ភរិយា មានអាយុ ៧ ខែជាង កាន់តែគួរឱ្យក្នាញ់ឡើង សាច់ឈាមទ្រលុកទ្រលន់ មុខមាត់ឡើងក្រឡង់ៗ ដែលទទួលបានការមើលថែថ្នាក់ថ្នមយ៉ាងកក់ក្ដៅពីប៉ាម៉ាក់។ យ៉ាងណាមិញ បើនិយាយពីតារាចម្រៀង ចេន ក្រោយពីក្លាយជាប៉ាៗទទួលបានគ្រួសារពេញលេញនេះមក លោកតែងទទួលបានការសរសើរខ្លាំងជាស្វាមី និង ប៉ាៗដ៏កក់ក្ដៅ មើលថែថ្នាក់ថ្នមប្រពន្ធកូនយ៉ាងល្អ។
ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀង ចេន កាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និង សរសើរ ខណៈលោកបានបង្ហោះវីដេអូមួយ ដែលលោកបានអង្គុយលេងហ្គីតាច្រៀងបំពេកូនប្រុសបណ្ដូលចិត្ត បទចម្រៀងកំពុងល្បី គឺបទ «គូគ្រង» បង្ហាញឱ្យឃើញថាជាប៉ាៗដ៏កក់ក្ដៅបំផុត និង បង្ហាញពីក្ដីសុខយ៉ាងពេញទំហឹង។ ក្នុងនោះ ចេន ក៏បានរៀបរាប់ភ្ជាប់ជាមួយវីដេអូថា ៖ «អើងអើយចុះ អើងអើយឡើង លក់ភ្លឹប សាកយកទៅប្រើទាំងអស់គ្នាបានផលលឿន»៕
សូមទស្សនាវីដេអូខាងក្រោម៖