សុទ្ធតែកំពូលតារា! ថ្ងៃមង្គល លី ម៉ារីណា រើសអ្នកកំដរសុទ្ធតែសិល្បការិនីជួរមុខ
ក្រោយពីបានបើកចំហរចំណងស្នេហ៍ថ្មី និង បង្ហាញរូបភាព Pre-wedding កាលពីពេលថ្មីៗកន្លងទៅនេះ ទីបំផុតតារាស្រីជួរមុខ អ្នកនាង លី ម៉ារីណា បានឈានដល់ថ្ងៃជ័យវេលាល្អហើយ ដោយនៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ តារាស្រីខាងលើបានបញ្ចប់ឈ្មោះមេម៉ាយ ដឹកដៃគូស្នេហ៍ចូលរោងការហើយ។
យ៉ាងណាមិញ នៅព្រឹកថ្ងៃចូលរោងការរបស់អ្នកនាង លី ម៉ារីណា មិនត្រឹមតែធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍នឹងកូនកំលោះកូនក្រមុំនោះទេ ងាកទៅកាន់អ្នកកំដរខាងកូនស្រីឯនោះវិញ ពិតជាធ្វើឱ្យមហាជនឃើញហើយពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បើតាមការបង្ហោះរូបភាពរបស់លោកជំទាវ ហ៊ុន ស៊ីណាត ក្នុងពិធីហែជំនូនព្រឹកនេះ បានបង្ហាញឃើញពីអ្នកកំដរស្រីទាំង ៣ របស់ កូនក្រមុំ លី ម៉ារីណា គឺសុទ្ធតែកំពូលៗតារាស្រីជួរមុខ និង រួមជំនាន់របស់អ្នកនាង ពោលគឺមាន លោកជំទាវ ចន ច័ន្ទលក្ខិណា អ្នកនាង សារ៉ាយ សក្ខិណា និង អ្នកនាង កែវ ពេជ្រ ពិសី៕