មោះមុត! ព្រះកាយច័ន្ទ ថាបើមិនឈ្នះមកុដ MGC អាចទៅប្រកួតលើឆាកអន្តរជាតិទេ មិនចូលប្រកួតកម្មវិធីផ្សេងដាច់ខាត
ពិតណាស់ ថ្មីៗកន្លងទៅ តារាស្រីពហុជំនាញ ព្រះកាយច័ន្ទ បានធ្វើឱ្យមហាជនផ្ទុះចាប់អារម្មណ៍តាមដានខ្លាំង ខណៈកញ្ញាបានបង្ហាញវត្តមានជាផ្លូវការក្នុងកម្មវិធីប្រកួតបវរកញ្ញា គឺកម្មវិធី Miss Grand Cambodia 2024 ដែលកញ្ញាបានដាក់ពាក្យចូលប្រកួតក្នុងការជ្រើសរើសតំណាងឱ្យរាជធានីភ្នំពេញ។
ជាមួយនឹងដំណើរប្រឡូកចូលវិស័យបរវកញ្ញារបស់ ព្រះកាយច័ន្ទ កំពុងទទួលបានការគាំទ្រជំរុញលើកទឹកចិត្តយ៉ាងពេញទំហឹងពីមហាជនជាច្រើន ដែលមានការរំពឹងខ្ពស់ចំពោះនាងថានឹងអាចដណ្ដឹងមកុដក្នុងឆ្នាំ ២០២៤ នេះ ដោយសារមើលឃើញពីសមត្ថភាព ទេពកោសល្យជាច្រើនរបស់នាងទាំងវិស័យបវរកញ្ញា និង សិល្បៈ។
យ៉ាងណាមិញ ពេលនេះដែរ តារាស្រី ព្រះកាយ ច័ន្ទ កំពុងតែត្រៀមខ្លួនយ៉ាងស្វាហាប់បំផុត ដែលតែងបង្ហាញពីភាពជឿជាក់លេចធ្លោរបស់ខ្លួនឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាបានឃើញ និង មានការរំពឹងខ្ពស់ថាខ្លួននឹងអាចទទួលបានលទ្ធផលល្អក្នុងការប្រកួតនេះ។ ជាក់ស្ដែង ថ្មីៗនេះ កញ្ញា ព្រះកាយ ច័ន្ទ ក៏បានបង្ហោះសារនិយាយទៅកាន់មហាជនដែលបង្ហាញថាបើសិនជានាងពុំជាប់កម្មវិធី MGC 2024 និង ឈានដល់ការប្រកួតលើឆាកអន្តរជាតិទេ គឺនាងមិនទៅប្រកួតក្នងកម្មវិធីផ្សេងណាឡើយ។
ក្នុងនោះ កញ្ញា ព្រះកាយច័ន្ទ បានសរសេររៀបរាប់ថា ៖ «នាងខ្ញុំដាក់ពាក្យប្រកួត Miss Grand Cambodia ចឹងបើនាងខ្ញុំមិនបានជាប់ទៅប្រកួតនៅ Miss Grand International ទេ នាងខ្ញុំសុំមិនទៅប្រកួតក្នុងកម្មវិធីផ្សេងនោះទេ អរគុណដែលបងប្អូនគ្រាំទ្រ ខ្ញុំនឹងមិនធ្វើឱ្យបងប្អូនអស់សង្ឃឹមឡើយ ខ្ញុំនឹងព្យាយាមបន្ថែមដើម្បីកម្ពុជា»៕