ស្ងាត់ៗ Woonsen បង្ហាញខ្លួនជាមួយឈុតកូនក្រមុំតាមបែបប្រពៃណី ស្រស់ស្អាតណាស់
ជាង ៤ ខែទៅហើយ ដែលតារាស្រីរូបស្រស់ Woonsen ត្រូវបានមិត្តប្រុសរូបសង្ហាជាអ្នកជំនួញវ័យក្មេងឈ្មោះ Nick លុតជង្គង់សុំនាងរៀបការ បន្ទាប់ពីទាក់ទងគ្នា ៣ ឆ្នាំនោះ ដែលវាពិតជាបញ្ជាក់កាន់តែច្បាស់ណាស់ថា អ្នកទាំងពីរមានភាពច្បាស់លាស់ជាមួយគ្នាមួយកម្រិត ធ្វើឱ្យមហាជនសង្ឃឹមថាអ្នកទាំងពីរនឹងមានថ្ងៃពិសេសជាមួយគ្នា។
បន្ទាប់ពីមិត្តប្រុសសុំរៀបការរួចមិនបានប៉ុន្មាន កាលពីពេលកន្លងទៅ Woonsen ក៏ធ្លាប់បានបង្ហើបចំពោះពេលារៀបការថា នាង និង អនាគតស្វាមីនឹងជ្រើសខែកញ្ញា ឆ្នាំ ២០២៤ ជាថ្ងៃពិសេសរៀបចំមង្គលការ តែសម្រាប់ថ្ងៃទីប៉ុន្មាននោះ នាងមិនទាន់អាចបង្ហើបបានទេ ដោយរង់ចាំដេញពេលាសិន។
ទោះយ៉ាងណា ក្រោយបង្ហើបថ្ងៃរៀបការខ្លះៗប្រាប់ដល់អ្នកគាំទ្រហើយ ទីបំផុត Woonsen បានទៅលឈុតរៀបការតាមបែបប្រពៃណីថៃហើយ ពិតជាស្រស់ស្អាតខ្លាំងណាស់ មើលទៅសមសួន សុភាពរាបសារគួរឱ្យគយគន់តែម្តង៕