តួប្រុសក្នុងរឿង «Princess Hours» កំពុងត្រូវប៉ូលិសត្រៀមកោះហៅ ជុំវិញរឿងបើកបរក្នុងស្ថានភាពស្រវឹង
យោងតាមការចុះផ្សាយរបស់ Wikitree បានឱ្យដឹងថា នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៤ តារាសម្ដែងប្រុស Kim Jung Hoon ត្រូវបានប៉ូលិសស៊ើបអង្កេតពីបទបើកបរបង្កគ្រោះថ្នាក់ក្នុងស្ថានភាពស្រវឹង ហើយថែមទាំងរារាំងពីអនុញ្ញាតឱ្យប៉ូលិសវាស់ជាតិអាល់កុលទៀត។
យ៉ាងណាមិញ បើតាមប្រភពដដែលបានឱ្យដឹងថា អំឡុងពេលកើតហេតុ តារាប្រុសរូបនេះបានបើកបរចូលគន្លងផ្លូវ ហើយក៏បុកយ៉ាងពេញទំហឹងជាមួយនឹងឡានមួយគ្រឿងទៀត។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣។
បើតាមការឱ្យដឹងបន្ថែម Kim Jung Hoon បានបដិសេធមិនធ្វើតេស្តជាតិអាល់កុលចំនួន ៣ ដង និង ប្រើកាយវិការមិនសហការជាមួយនឹងប៉ូលិស។ ក្រោយមក ប៉ូលិសក៏បានសម្រេចចិត្តនាំខ្លួនតារាប្រុសរូបនេះទៅកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីស៊ើបអង្កេតបន្ត។
បើទោះជាលោកត្រូវបានដោះលែងឱ្យត្រឡប់មកផ្ទះវិញ ប៉ុន្តែប៉ូលិសគ្រោងនឹងបន្តកោះហៅតារាប្រុសរូបនេះមកស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍នេះ៕