ដំណើរកម្សាន្ត James Ma និង គូស្នេហ៍លើកនេះ ប៉ះ Nadech ចូលបញ្ចេញមតិក្នុង IG ឱ្យមួយឆ្ងាញ់
ក្រោយពីស្ពាយឈ្នោះ Single អស់រយៈពេល ៣០ ឆ្នាំ ពេលនេះអ្នកកំលោះភ្នែកតឹង James Ma បានរកឃើញនារីដែលខ្លួនពេញចិត្តហើយ ដោយពេលនេះលោកកំពុងតែទាក់ទងជាមួយនឹងតារាសម្ដែងស្រីស្រស់ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ នាង Pie Rinrada Kaewbuasai។
អ្វីដែសំខាន់ ចាប់តាំងពីប្រកាសថាស្រឡាញ់គ្នាបាន ១ ឆ្នាំមក គេតែងបានឃើញតារាប្រុសស្រីទាំងពីរចេញមកបង្ហាញភាពល្អូកល្អិននឹងគ្នាមិនដែលដាច់ឡើយលើហ្វេសប៊ុក និង អ៊ីនស្តាក្រាម។ តួយ៉ាង ក្រោយទំនេរពីការងារ គូស្នេហ៍តារាថៃប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ មួយគូនេះ ហាក់កាន់ដៃគ្នាទៅកម្សាន្តនៅក្រៅប្រទេសញឹកញាប់តែម្តង។
តួយ៉ាង គ្រាន់តែត្រឡប់មកពីកម្សាន្តនៅប្រទេសកូរ៉េមិនទាន់ស្រួលខ្លួនផង ថ្មីៗនេះគូស្នេហ៍មួយគូនេះបានទៅកម្សាន្តនៅតៃវ៉ាន់ទៀតហើយ ពោលគឺស្វីតធ្វើឱ្យអ្នកគាំទ្រច្រណែនព្រោងព្រាត សូម្បីតែ Nadech ក៏មិនរំលងដែរ ចូលខមមិនភ្លាមថា ៖ «គួរឱ្យស្រឡាញ់ណាស់»៕