ដុងសិល្បៈពេញខ្លួន! អាយុទើប ៩ ឆ្នាំ តែ Seo Woo Jin អាចសម្តែងបានដល់ទៅ ២ តួ ស្រីក៏បានប្រុសក៏បាន
កាលពីឆ្នាំ ២០២០ តារាសម្ដែងវ័យក្មេង Seo Woo Jin បានធ្វើឱ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែគេបានដើរតួជាកូនស្រីរបស់តារាសម្ដែងស្រី Kim Tae Hee ក្នុងរឿង «Hi Bye, Mama!» ហើយអ្វីដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍នោះគឺតាមពិត Seo Woo Jin ជាក្មេងប្រុសមិនមែនក្មេងស្រីនោះទេ។
ទាំងនេះហើយ គឺជាអំណោយផលពីធម្មជាតិរបស់ Seo Woo Jin ដែលបានកើតមកមានមុខមាត់ស្រស់ស្អាត អាចដើរតួសម្ដែងបានទាំងក្មេងប្រុស និង ក្មេងស្រី។
យ៉ាងណាមិញ ក្រោយពីបានបង្ហាញមុខក្នុងវិស័យភាពយន្តកូរ៉េមក ៤ ឆ្នាំ តារាសម្ដែងវ័យក្មេង Seo Woo Jin បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលមិនអស់មិនហើយ ដោយសារតែ គេទើបតែមានអាយុ ៩ ឆ្នាំទេ ប៉ុន្តែអាចចាប់អាជីពយ៉ាងជោគជ័យ ដោយបានដើរតួសម្ដែងក្នុងរឿងភាគល្បីចំនួន ១៤ រឿង រួមទាំងការថតផ្សាយពាណិជ្ជកម្មជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះដែរ៕