(វីដេអូ) អ្នកគាំទ្រសើចចុកពោះ ពេលឃើញ Yibo កំពុងច្រៀងសមឆាកសុខៗ ជាន់បន្ទះស៊ីលីកូនអ្នកណាមិនដឹងជ្រុះលើឆាក
បើទោះជាកម្មវិធីអបអរសាទរឆ្នាំថ្មី ២០២៤ របស់ Hunan TV បានបញ្ចប់ទៅដោយរលូនកាលពីពេលកន្លងទៅក៏ដោយ ប៉ុន្តែតារាចម្រៀង និង សម្ដែងប្រុសរូបសង្ហា Wang Yibo ដែលមានអ្នកគាំទ្រទូទាំងអាស៊ីជាច្រើន គាំទ្រស្រឡាញ់ពេញចិត្តនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែវីដេអូខ្លីបង្ហាញពីសកម្មភាពក្នុងថ្ងៃសមឆាករបស់លោក ត្រូវបានបង្ហោះចែកចាយពេញនៅលើបណ្តាញសង្គម Weibo និង Twitter។
នៅក្នុងវីដេអូដែលតារាប្រុសវ័យ ២៦ ឆ្នាំរូបនេះ ត្រូវបានក្រុមអ្នកគាំទ្រតាមចាប់អារម្មណ៍នោះ គឺអំឡុងពេលលោកបានឡើងហាត់សមនៅលើឆាកសម្រាប់បទចម្រៀងត្រៀមក្នុងថ្ងៃកម្មវិធីអបអរសាទរឆ្លងឆ្នាំចូលឆ្នាំសកលរបស់ Hunan TV។
ខណៈពេលកំពុងច្រៀងសមឆាក ស្រាប់តែ Yibo បានជាន់នូវបន្ទះតូចមួយជាប់នឹងបាតស្បែកជើងរបស់លោក ដោយមិនខ្វល់ច្រើនថាជាអ្វីនោះទេ លោកក៏បានយកដៃចាប់បកទាញវាបោះទៅជ្រុងម្ខាងទៀត ហើយបន្តការច្រៀងធ្វើមុខដូចធម្មតា។
ប៉ុន្តែដោយសារតែក្រុមអ្នកគាំទ្រភ្នែករហ័សរបស់លោក បានពង្រីកចង់ដឹងថានោះជាអ្វី ក៏បានមើលឃើញថានោះជាបន្ទះស៊ីលីកុនតូចបិទចុងសុដន់នារីៗ ទើបបានជា Yibo ធ្វើដូចចម្លែកមិនដឹងថាជាអ្វី។ រហូតដល់វីដេអូនោះបានចែកចាយពាសពេញនៅលើបណ្តាញសង្គម ធ្វើឱ្យអ្នកនិយមលេងភាគច្រើន មានការអស់សំណើចនឹងកាយវិការរបស់ Yibo យ៉ាងខ្លាំង ព្រោះលោកមិនស្គាល់ថារបស់នោះជាអ្វីឡើយ៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ!