នារីដែលមនុស្សប្រុសប្រាថ្នា! Kim ក្លាយជាឧត្តមភរិយា ស្រឡាញ់មើលថែប្តី ធ្វើម្ហូបផ្គាប់ចិត្តប្តីមិនឱ្យទាស់ចិត្ត
ក្រោយពីកាន់ដៃគ្នាចូលរោងការក្លាយជាប្តីប្រពន្ធមក គេឃើញថាតារាសម្ដែងប្រុស Mark Prin និង Kimberley រស់នៅពោរពេញដោយសុខសុភមង្គលជាមួយនឹងក្រុមគ្រួសារតូចរបស់ខ្លួន។ កាលពីតារាប្រុសស្រីទាំងពីរនៅជាសង្សារគឺតែងតែមានៅភាពផ្អែមល្ហែមលុះរៀបការក្លាយជាប្តីប្រពន្ធហើយរឹតតែផ្អែមល្ហែមជាមួយគ្នាលើសដើម។
ងាកមកមើលស្រីស្រស់ Kim ធ្លាប់តែជាតារាស្រីតែងខ្លួន ចេញធ្វើការលុះបានប្តីក៏បានប្រែខ្លួនឯងឱ្យក្លាយជាប្រពន្ធល្អតែងរៀបចំម្ហូបអាហារផ្គាបចិត្តប្តី និង រិះរកម្ហូបប្លែកឱ្យស្វាមីបានញ៉ាំជានិច្ច។ តួយ៉ាង ថ្មីៗនេះ Kim បានបញ្ចេញស្នាដៃចម្អិនម្ហូបយ៉ាងពិសេសជូនប្តីដែលនាំឱ្យតារាប្រុស Mark ជាប់ចិត្តញញឹមបិទមាត់មិនជិតព្រោះមានប្រពន្ធល្អចេះយល់ចិត្ត។
សម្រាប់ Kim ដ្បិតថាមិនសូវធ្លាប់ធ្វើម្ហូបមកពីមុនក៏ដោយតែដើម្បីគ្រួសារតែងរៀន និង ស្រាវជ្រាវម្ហូបឆ្ងាញ់ៗទុករៀបចំជូនតារាប្រុស Mark ជាស្វាមី។ ជាមួយគ្នានេះ បើក្រឡេកទៅមើលអ្នកគាំទ្រវិញ ក្រោយឃើញគ្រួសារតារាប្រុសស្រីគូនេះមានសុភមង្គល និង ឃើញ Kim ចេះផ្គាប់ចិត្តស្វាមីបែបនេះពិតជារីករាយជំនួស Mark ដែលបានភរិយាល្អ៕