អាយុ ៤៧ ឆ្នាំថ្មី Katreeya ដាច់ចិត្តទម្លាយរឿងបេះដូងម្តងទៀត អ្នកគាំទ្រស្តាប់ស្លុង
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយពីតារាចម្រៀង ឬ តារាសម្តែងដ៏លេចធ្លោម្នាក់នៅក្នុងពិភពសិល្បៈថៃ នាង Katreeya។ បើទោះបីជាពេលនេះ នាងមិនសូវមានសកម្មភាពសិល្បៈច្រើន តែនាងនៅតែទទួលបានការគាំទ្រពីសំណាក់មហាជនដដែល។
បើងាកទៅមើលពីជីវិតឯកជនរបស់នាងពេលនេះវិញ នាងក៏កំពុងតែមានក្តីសុខជាមួយអ្វីដែលនាងមានផងដែរ។ ពេលនេះនាងមានវ័យ ៤៧ ឆ្នាំទៅហើយ តែបើនិយាយពីជីវិតស្នេហារបស់នាងវិញ ហាក់ពុំទាន់មានពន្លឺភ្លើងខៀវ បង្ហាញពីគូជីវិតដែលត្រៀមដឹកដៃនាងកសាងគ្រួសារនៅឡើយទេ រហូតឆ្នាំថ្មីនេះ Katreeya ទម្លាយអារម្មណ៍នេះឡើង។
Katreeya បាននិយាយថា នាងជាមនុស្សស្រីម្នាក់ដែលមានមិត្តភក្តិប្រុសៗច្រើន តែមិនមែនចង់បានសង្សារនោះទេ គឺចង់បានគូជីវិត ហើយប្រសិនបើនៅតែមិនជួបក៏មិនអីដែរ នាងក៏មិនខ្វាយខ្វល់ប៉ុន្មានទេ។
មួយវិញទៀត Katreeya ក៏បានបង្ហើបអត្តចរិតមនុស្សប្រុសដែលនាងចង់បានមកធ្វើជាគូថាជាមនុស្សប្រុសដែលចាស់ទុំ ស្រឡាញ់គ្នា ចេះផ្តល់ឱ្យគ្នាទៅវិញទៅមក៕