ទោះជាតារាល្បីក្នុងប្រទេស តែ Pok នៅតែរំភើបនិយាយសឹងមិនចេញ ពេលភរិយាបំពេញក្តីស្រមៃមួយនេះឱ្យ
ចាប់តាំងពីកាន់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គលមក Pok Mindset និង Margie នៅតែទទួលបាការស្រឡាញ់ និង គាំទ្រពីសំណាក់មហាជនដដែល។ ជាក់ស្តែង បើងាកមកមើលពីជីវិតគូរបស់អ្នកទាំងពីរពេលនេះវិញ បើទោះបីជាធ្លាប់មានពាក្យចចាមអារ៉ាមមិនល្អអ្វីក៏ដោយ តែស្វាមីភរិយាតារាប្រុសស្រីមួយគូនេះមិនលែងដៃគ្នាឡើយ។
ដោយឡែក ថ្មីៗនេះ Pok Mindset និង Margie ធ្វើឱ្យមហាជនតាមដាន និង ញញឹមមានក្តីសុខជាមួយគ្រួសារអ្នកទាំងពីរទៀតហើយ បន្ទាប់ពី Pok Mindset បានបង្ហោះរឿងរំភើបមួយដែលត្រូវបានភរិយាធ្វើឱ្យ។
ក្នុងនោះ Pok Mindset បានបង្ហោះរូបភាពគូជាមួយ Sundara Park តារាស្រីកូរ៉េល្បីមួយរូបដែលស្ថិតក្នុងក្រុម 2NE1 ហើយភ្ជាប់ជាមួយខេបសិនថា ៖ «អរគុណភរិយាដែលបានបំពេញក្តីស្រមៃ មិនហ៊ាន Tag គេនោះទេអៀន តែប៉ុណេះគេងលក់សុបិនល្អមួយអាទិត្យ»៕