(វីដេអូ) បើកឆាកឆ្នាំថ្មីមិនបានប៉ុន្មានផង ទីបំផុត ប៉ែន ចំរ៉ុង និង ភរិយាសម្រេចបំណងទទួលបានទាយាទទី ២ ហើយ
ចាប់តាំងពីរៀបការបង្កើតគ្រួសារជាមួយភរិយាឈ្មោះ ហ៊ុន ម៉ាណេ និង ទទួលបានតំណក់ឈាមកូនស្រីដ៏ឃ្យូតម្នាក់អាយុជាង ៣ ឆ្នាំមក ប៉ែន ចំរុង កាន់តែមានសុភមង្គល មើលថែប្រពន្ធកូន ផ្ដល់ភាពកក់ក្ដៅ ធ្វើឱ្យគ្រួសារទាំងមូលពោរពេញដោយភាពរីករាយ។
យ៉ាងណាមិញ ខណៈកូនស្រីធំរឹងដៃរឹងជើងបន្តិចមក ពិធីកររូបសង្ហា លោក ប៉ែន ចំរុង តែងបង្ហាញចេតនាលួងលោមប្រពន្ធបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងគោលបំណងចង់បានប្អូនប្រុសម្នាក់ឱ្យកូនស្រីគ្រាន់ប្រលែងលេង និង មានបងប្អូនហៅនឹងគេ។
ដោយឡែក ថ្មីៗនេះ ចូលឆ្នាំថ្មី ២០២៤ ភ្លាម ប៉ែន ចំរុង បានបង្ហោះវីដេអូដ៏រំភើបចិត្តបំផុត ដែលបង្ហាញថាភរិយារបស់លោកកំពុងពពោះកូនម្នាក់ទៀតហើយ ជាទាយាទទី ២ នៃគ្រួសារ។
ក្នុងនោះ លោក ប៉ែន ចំរុង បានសរសេររៀបរាប់ភ្ជាប់វីដេអូថា ៖ «ម៉ាក់ៗប៉ាៗទទួលបានកូន បានដូចបំណងហើយនាំលាភ នាំជ័យមកឱ្យម៉ាក់ៗប៉ាៗណាកូនមាស កូនពេជ្រ ហេងៗ ប៉ែន ចំរ៉ុង។ ចំរ៉ុង បេឡាជុតិម៉ា ក្លាយជាចែៗគេហើយណាកូន»៕
សូមទស្សនាវីដេអូខាងក្រោម៖