អាងតែជាកូនថៅកែលក់មាស កំលោះឯកា Great លេងពាក់មាសស្រោចខ្លួន ខ្សែធំៗចង់ប៉ុនច្រវ៉ាក់
កំពូលតារាសម្ដែងប្រុស Great Warinthorn ជាតារាប្រុសម្នាក់មានឈ្មោះបោះសំឡេងសាយពេញពិភពសិល្បៈថៃ តែជីវិតស្នេហាហាក់ដូចជាឯកាបន្តិច ដោយមកទល់ពេលនេះហើយលោកនៅមិនទាន់បានបង្ហើបថាមាននារីណាម្នាក់ក្នុងចិត្តនៅឡើយទេ ខណៈដែលមិត្តភក្តិរួមជំនាន់ជាមួយលោក ភាគច្រើនគេរៀបការមានគ្រួសារ មានកូនមួយកូនពីរស្ទើរតែអស់ទៅហើយ។
អាចនិយាយបានថា Great ជាបុរសបេះដូងទឹកកកនៅក្នុងរង្វង់សិល្បៈថៃមួយរូប ដោយមិនងាយបើកបេះដូងទទួលយកនារីណាម្នាក់ងាយៗនោះឡើយ ទាំងដែលកន្លងមកលោកត្រូវបានអ្នកគាំទ្រចាប់ផ្គូផ្គងជាមួយនឹងតារាស្រីក្នុងររង្វង់សិល្បៈជាច្រើននាក់ហើយក៏ដោយ។
មិនត្រឹមតែសង្ហា Great ក៏ជាតារាល្បីក្នុងរង្វង់សិល្បៈផងដែរ អ្វីដែលសំខាន់អ្នកកំលោះរូបនេះជាកូនអ្នកលក់មាសធំមួយក្នុងប្រទេសថៃ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភមិនធម្មតា។ តួយ៉ាងថ្មីៗនេះ ស្រាប់តែ Great ចេញមកបង្ហោះរូបភាពពាក់មាសធំៗប៉ុនច្រវ៉ាក់ ហើយបង្ហោះនៅលើបណ្ដាញសង្គម ធ្វើឱ្យស្រីៗជ្រួលជ្រើមព្រាត ព្រោះ Great ទាំងសង្ហា ទាំងមាន មិនដឹងថានារីរូបណានឹងមានសំណាងបានធ្វើជាស្វាមីនោះទេ៕