ញាក់សាច់! សឹកពីបួសវិញ Parry ទៅកែកុនមុខឱ្យក្លាយជាស្រីស្អាត ពេលនេះសម្រស់ប្លែក ១៨០ ដឺក្រេ
ក្រោយពីលាចាកសិក្ខាបទមក អតីតព្រះសង្ឃ Parry Paiwan បានប្រែក្លាយខ្លួនជាមនុស្សស្រី និង ហក់ចូលក្នុងវិស័យសិល្បៈថៃរហូតមានការគាំទ្រខ្លាំង និង ក្តាប់បានឱកាសជាពិធីករ និង ជាអ្នកផ្សព្វផ្សាយផលិតផលយ៉ាងច្រើន ដែលនាំឱ្យអតីតព្រះសង្ឃថៃរូបនេះ រកចំណូលបានយ៉ាងច្រើនក្នុងមួយឆ្នាំៗ។
ជាការពិតណាស់ ដោយសារតែ Parry បច្ចុប្បន្នជាមនុស្សមហាជន និង មានឈ្មោះល្បីលើវិថីសិល្បៈ ថ្មីៗនេះ Parry បានសម្រេចចិត្តចូលមន្ទីរពេទ្យកែសម្ផស្សដោយឥតរួញរា ដើម្បីបង្កើនរូបសម្រស់ និង ភាពជឿជាក់ជាលក្ខណៈមនុស្សស្រីពេញតួ។
ជាមួយនឹងការកែសម្ផស្សនាលើកនេះ គឺជាការកែកុនខ្នាតធំ ដោយនាងបានកែច្រមុះ កែកុនចង្កា និង បណ្តុះសក់ក្បាលផងដែរ។ ក្នុងនោះ បន្ទាប់ពីកែសម្ផស្សបានមួយរយៈ Parry ក៏បានបើកបង្ហាញមុខថ្មីរបស់ខ្លួន ដោយមានសភាពហើមបន្តិចបន្តួច តែស្រស់ស្អាតប្លែក ដោយចង្កាធ្លាប់តែទាល ពេលនេះស្រួចមានមន្តស្នេហ៍ ទម្រង់មុខធ្លាប់តែមូលពេលនេះចេញទម្រង់មុខអក្សរ V យ៉ាងទាក់ទាញ។ ដោយឡែក សម្រាប់អ្នកគាំទ្រក៏មានលាន់មាត់សរសើរដែរថាប្លែកខុសពីទម្រង់មុខដើមឆ្ងាយ និង ស្រស់ស្អាតខ្លាំង៕