(វីដេអូ) ក្រោយបង្ហើបគម្រោងរៀបការ ពេលនេះ ដួង ម៉ានិច និង Lyderzz ដឹកដៃគ្នាថត Pre-Wedding ហើយ
តារាសម្ដែងស្រី ដួង ម៉ានិច និង កំលោះសង្ហា Lyderzz ត្រូវបានមហាជនអ្នកគាំទ្រដឹងថា អ្នកទាំងពីរកំពុងទាក់ទងស្នេហានឹងគ្នា ដែលកន្លងមកគេតែងតែឃើញតារាប្រុសស្រីគូនេះបង្ហាញភាពផ្អែមល្ហែមតាមបណ្ដាញសង្គមជាហូរហែ។
យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅ កញ្ញា ដួង ម៉ានិច និង លោក Lyderzz ក៏បានបង្ហាញពីគម្រោងចូលរោងការជាមួយគ្នានៅដើមឆ្នាំ ២០២៤ ខាងមុខនេះហើយ លើសពីនេះ អ្នកទាំងពីរថែមទាំងបានរៀបគម្រោងការ Surprise ដល់ចាស់ទុំទាំងសងខាង ដោយបានបោះគំរូធៀបមង្គលការរួចរាល់ទើបជម្រាបដល់ចាស់ទុំ និង មិត្តភក្តិឱ្យស្រឡាំងកាំង និង រំភើបត្រេកអរជំនួសអ្នកទាំងពីរ។
ក្រោយពីបានបោះគំរូធៀបការចែកដល់គ្រួសារ និង មិត្តភក្តិមិនបានប៉ុន្មាន កញ្ញា ដួង ម៉ានិច និង លោក Lyderzz ក៏បានបង្ហាញវីដេអូដែលអ្នកទាំងពីរដឹកដៃគ្នាថតឈុត Pre-Wedding ត្រៀមរៀបការហើយ។ ក្នុងនោះ លោក Lyderzz ក៏បានសរសេរសារភ្ជាប់ជាមួយវីដេអូ Pre-Wedding ថា ៖ «វីដេអូ ក្តីសុខ Pre wedding ជាមួយអូន Doung Manich – ដួង ម៉ានិច»៕
សូមទស្សនាវីដេអូខាងក្រោម៖