ស្ងាត់ៗ! អែនជែលឡា បញ្ចេញពាក្យក្នុងចិត្ត និយាយពីទង្វើ អាចធ្វើឱ្យបាត់បង់ទំនាក់ទំនង
ដ្បិតថាមួយរយៈធំកន្លងមកនេះ តារាចម្រៀងរាងតូចច្រឡឹង អែនជែលឡា បានប្រកាសវិលចូលប្រឡូកវិស័យសិល្បៈឡើងវិញ បន្ទាប់ពីបាត់មុខជាច្រើនឆ្នាំ។ ក្នុងនោះ មួយរយៈពេលចុងក្រោយតារាចម្រៀងជាប្អូនស្រីបង្កើតរបស់លោក ណាំ ប៊ុណ្ណារ័ត្ន រូបនេះ ក៏ចាប់ផ្តើមយកបទចម្រៀងមុនៗរបស់ខ្លួនមកបកស្រាយម្តងទៀត និង ផលិតចម្រៀងថ្មី ព្រមទាំងបង្ហាញវត្តមានក្នុងកម្មវិធីកម្សាន្តជាបន្តបន្ទាប់ផងដែរ។
ក្រៅពីបង្ហាញសកម្មភាពសិល្បៈជាថ្មី អែនជែលឡា ក៏ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ទៅលើផេកហ្វេសប៊ុកផ្លូវការរបស់នាងជារឿយៗ ក៏ព្រោះនាងរមែងបង្ហោះសារមានអត្ថន័យជានិច្ច។
ជាក់ស្តែង ថ្មីៗនេះ អែនជែលឡា បានបង្ហោះសារមួយឃ្លាថ្មីទៀត ដែលមានអត្ថន័យថា ៖ «បើសិនអ្នកជាមនុស្សល្អ ក្នុងមួយជីវិតនេះអ្នកនឹងមិនបាត់បង់នរណាម្នាក់ឡើយ ប៉ុន្តែមនុស្សដែលនៅជុំវិញខ្លួនអ្នកនឹងបាត់បង់អ្នក នៅពេលដែលគេធ្វើឱ្យអ្នកឈឺចាប់ ព្រោះអ្នកនឹងគ្មានថ្ងៃត្រឡប់ក្រោយឡើយ»៕