សំងំយកពិស ២ ឆ្នាំ! ឆន ស្រីណេត វិលមកដណ្ដើមមកុដ Miss Universe Cambodia 2024 ជាថ្មី
ប្រិយមិត្តដែលនិយមតាមដានវិស័យបវរកញ្ញាប្រាកដជាបានស្គាល់ហើយ កញ្ញា ឆន ស្រីណេត លំដាប់រងទី ១ Miss Universe Cambodia 2021 ហើយក៏ជាបវរកញ្ញាតំណាងឱ្យកម្ពុជាចូលរួមទៅប្រកួតនៅលើឆាកអន្តរជាតិ Miss Tourism International 2022 លើកទី ២៥ នៅប្រទេសម៉ាឡេស៊ី។ ជាការពិត ពេលនេះកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Universe 2024 ក៏កំពុងតែបើកដំណើរការជ្រើសរើសបេក្ខភាពដាក់ពាក្យចូលរួមប្រកួតជាថ្មីទៀតហើយ។
ស្រាប់តែនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ នេះ ក៏បានឃើញផេកផ្លូវការរបស់ Miss Universe Cambodia បានបើកបង្ហាញនូវបេក្ខភាពបណ្តើរៗហើយ ដោយក្នុងនោះក៏មានវត្តមានអតីតបវរកញ្ញា លំដាប់រងទី ១ MUC 2021 និង MTC 2022 កញ្ញា ឆន ស្រីណេត បានដាក់ពាក្យចូលរួមប្រកួតជាមួយកម្មវិធីនេះសាជាថ្មីម្តងទៀតផងដែរ។
ក្រោយពីបានឃើញដំណឹងនេះភ្លាម មហាជនអ្នកគាំទ្រមានក្តីរំភើបចិត្តជាខ្លាំង ដែលបានឃើញអាយដលរបស់ខ្លួនវិលមកប្រកួតសាជាថ្មី ហើយក៏បានដាក់ក្តីរំពឹងយ៉ាងខ្ពស់ថាបវរកញ្ញាសម្បុរស្រអែម កូនខ្មែរ-កម្ពុជាក្រោមរូបនេះ នឹងទទួលបានជ័យលាភីល្អទៀតផង ព្រោះថាកញ្ញាមានទាំងរូបសម្រស់ សមត្ថភាព រួមទាំងទេពកោសល្យពេញខ្លួនតែម្តង៕