(វីដេអូ) ពហុជំនាញ! ផ្ទុះចាប់អារម្មណ៍ ស៊ីន យូប៊ីន លើកយកបទ ទេព បូព្រឹក្ស ច្រៀងបញ្ចេញក្បាច់រាំលះខ្លាំង
តារាសម្ដែងស្រីដ៏ឆ្នើមពេញដោយទេពកោសល្យ ស៊ីន យូប៊ីន មិនត្រឹមតែឆក់បានការចាប់អារម្មណ៍សរសើរជាមួយនឹងវិស័យសម្ដែងយ៉ាងប៉ិនប្រសប់នោះទេ តែនាងថែមទាំងមានជំនាញផ្នែកតន្រ្តីមួយទៀត ដែលអាចបកស្រាយចម្រៀងបានយ៉ាងពីរោះ និង ធ្លាប់បង្ហាញវត្តមានលើឆាកប្រគំតន្រ្តីជាច្រើនផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ តារាសម្ដែងស្រីល្បីឈ្មោះរូបនេះ កាន់តែធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ខ្លាំង ដែលបានឃើញសកម្មភាពរបស់នាងលើឆាកប្រគំតន្រ្តី Christmas ដោយបានលើកយកបទចម្រៀងដ៏ល្បីរបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស មកច្រៀង ថែមទាំងសម្ដែងក្បាច់រាំបង្វិលខ្លួនលើបង្គោលយ៉ាងលះទាក់ទាញខ្លាំង។
វីដេអូនៃការសម្ដែងក្បាច់រាំរបស់កញ្ញា ស៊ីន យូប៊ីន នេះដែរ កំពុងត្រូវបានមហាជនអ្នកលេងបណ្ដញសង្គមចែករំលែកលើ TikTok ភ្ជាប់នឹងពាក្យសរសើរចំពោះការបកស្រាយចម្រៀង និង សម្ដែងក្បាច់រំយ៉ាងគួរឱ្យចាប់អារម្មណ៍របស់នាងផងដែរ៕