អបអរ! អ្នកនាង ស៊ឹម សូលិកា និង ឯកឧត្តម អេង ឬទ្ធី បានឃើញមុខកូនប្រុសដំបូងហើយ
បន្ទាប់ពីរងចាំអស់រយៈពេល ៩ ខែ ១០ ថ្ងៃ ទីបំផុត អ្នកនាង ស៊ឹម សូលិកា និង ឯកឧត្តម អេង ឬទ្ធី បានឃើញមុខកូនប្រុសដំបូងហើយ ពោលគឺ អ្នកនាង បានសម្រាលកូនដោយសុវត្ថិភាពនៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣។
ក្នុងនោះ មើលទៅមុខមាត់កូនប្រុសដំបូងរបស់អ្នកនាង និង ឯកឧត្តម អេង ឬទ្ធី ពិតជាគួរឱ្យស្រឡាញ់ខ្លាំង បើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រីរូបនេះ បានបង្ហោះរូបភាព និង សារបង្ហាញពីអារម្មណ៍រំភើបចិត្តជាខ្លាំង ក្រោយពីបានឃើញមុខកូនប្រុស ដែលនិយាយថា ៖ «អរុណសួស្ដីបាទ»។
ទន្ទឹមនឹងនោះ មហាជន ក៏ដូចជាមិត្តភក្ដិក្នុងសិល្បៈជាច្រើន បានធ្វើការបញ្ចេញមតិចូលរួមអបអរសាទរដល់អ្នកនាង និង ស្វាមី ដែលទើបតែទទួលបានសមាជិកថ្មីយ៉ាងគួរឱ្យក្នាញ់រូបនេះផងដែរ៕