អបអរសាទរ! លោក មាស សាលី បានឃើញមុខកូនប្រុសសំណព្វចិត្តហើយ រីឯឈ្មោះពីរោះប្លែកណាស់
បើគិតមកដលពេលនេះ រយៈពេលប្រមាណជិត ៤ ឆ្នាំ មកហើយ ដែលតារាចម្រៀងប្រចាំផលិកម្មសាន់ដេ លោក មាស សាលី បានចាកចេញទៅសម្តែងនៅសហរដ្ឋអាមេរិក និង បន្តរស់នៅទីនោះដោយមានសុភមង្គលក្រោយរៀបការនឹងភរិយាជាអនិកជន។
កាលនោះគេចាំបានថា ក្រោយលោកមានការអញ្ជើញទៅច្រៀងនៅអាមេរិកក្នុងអំឡុងឆ្នាំ ២០២០ ស្រាប់តែមានការផ្ទុះរាលដាលជំងឺកូវីដ-១៩ លោកក៏មិនអាចត្រឡប់មកវិញបាន ហើយស្របពេលលោកបានជួបគូស្នេហ៍ជានារីអនិកជននៅទីនោះស្រាប់ លោកបានចាប់ដៃគ្នាសាងគ្រួសារ ក្រោយពីមើលចិត្តគ្នាបានរយៈពេលជាច្រើនឆ្នាំមក។
យ៉ាងណា ក្រោយចាប់ដៃសាងគ្រួសារច្រើនឆ្នាំហើយនោះ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ លោក មាស សាលី និង ភរិយា បានឃើញមុខកូនប្រុសសំណព្វចិត្តរបស់ខ្លួនហើយ ក្រោយពីភរិយារបស់លោកពពោះអស់រយៈពេល ៩ ខែ ១០ ថ្ងៃ មកនោះ។
ក្នុងនោះ មហាជនអ្នកគាំទ្រ ចាប់អារម្មណ៍ថា កូនប្រុសរបស់លោក មាស សាលី មិនត្រឹមតែមានមុខមាត់គួរឱ្យស្រឡាញ់នោះទេ បើក្រឡេកទៅមើលឈ្មោះវិញក៏ពីរោះប្លែក ដោយប៉ាម៉ាក់បានដាក់ថា៖ «ខៃណូវ៉ា នរៈ ហេងឡឹក»៕