មោទកភាព! យ៉ារ៉ូ បង្ហាញក្រមា និង ហូលខ្មែរ ក្នុងថ្ងៃទទួលពានរង្វាន់ភាពយន្តនៅប្រទេសចិន
ជាការពិតណាស់ កន្លងមកមហាជនអ្នកគាំទ្រតារាប្រុសមានប្រជាប្រិយភាព លោក វី យ៉ារ៉ូ មិនត្រឹមតែសរសើរពីសមត្ថភាពក្នុងនាមជាពិធីករតែម្យ៉ាងនោះទេ តែលោកក៏ជាតារាសម្តែងមួយរូបមានទេពកោសល្យ ដោយកន្លងមកលោក វី យ៉ារ៉ូ បានចូលរួមសម្តែងខ្សែភាពយន្ត និង បានក្តោបយកតំណែងជាតួឯងជាច្រើនទៀតផង។
យ៉ាងណាថ្មីៗនេះ លោក វី យ៉ារ៉ូ បានបង្ហាញវត្តមាននៅក្នុងកម្មវិធី THE 5th LANCANG-MEKONG INTERNATIONAL FILM WEEK នៅទីក្រុង KUMING នៃខេត្ត Yunan ប្រទេសចិន តំណាងឱ្យសិល្បកររបស់ប្រទេសកម្ពុជា។ លើសពីនោះ ក្នុងនាមជាតារាសម្តែងក្នុងរឿង WISHING LOLLIPOP របស់ផលិតកម្ម LD ក៏ទទួលបានពានរង្វាន់ភាពយន្តពីកម្មវិធី THE 5th LANCANG-MEKONG INTERNATIONAL FILM WEEK ទៀតផង។
អ្វីដែលកាន់តែមានមោទកភាព ក្នុងថ្ងៃទទួលពានរង្វាន់ភាពយន្ត លោក វី យ៉ារ៉ូ ក៏បានបង្ហាញសម្លៀកបំពាក់ហូលខ្មែរ និង បង់ក-ក្រមាប៉ាក់ដោយទង់ជាតិកម្ពុជា បង្ហាញពីអត្តសញ្ញាណខ្មែរទៅកាន់ពិភពលោកទៀតផង៕