ទោះពុំទទួលបានជ័យលាភី The Rapper ប៉ុន្តែ Goofy, NighTee និង G-One ទម្លាយអារម្មណ៍យ៉ាងមានអត្ថន័យ
ក្រោយប្រកួតយ៉ាងស្វិតស្វាញជម្រុះអស់បេក្ខជន បេក្ខនារីជាច្រើនរូប អស់រយៈពេលជាច្រើនខែកន្លងមក កម្មវិធីប្រកួតចម្រៀងរ៉េប The Rapper Cambodia បានបញ្ចប់ដោយជោគជ័យហើយ កាលពីរាត្រីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ ដោយម្ចាស់ជ័យលាភី បានទៅលើកំលោះសង្ហា YuuHai ដែលជាកូនក្រុមរបស់គ្រូបង្វឹកដ៏ឆ្នើម លោក Norith។
ជាមួយគ្នានោះ បន្ទាប់ពីកម្មវិធីប្រកួតស្វែងរក Rapper ក្នុងប្រទេសមួយនេះបានបញ្ចប់សព្វគ្រប់ហើយ បេក្ខភាព ៣ រូបក្នុងចំណោម Top 7 ដែលមានដូចជា Goofy កូនក្រុមរបស់ Norith, NighTee កូនក្រុមរបស់ KingChi និង G-One កូនក្រុមរបស់ Khmer1Jivit បានបង្ហោះសារ បង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន និង អបអរសាទរទៅដល់ម្ចាស់ជ័យលាភីផងដែរ។
ដោយ Goofy បានលើកឡើងថា ៖ «Sorry y’all for today. Congratulations my man Yuu Hai. Thank Coach Van Norith»។
រីឯ NighTee ក៏បានរៀបរាប់សារយ៉ាងមានអត្ថន័យដែរថា ៖ «ជាដំបូង ខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់គ្នាដែលបានរួមដំណើរជាមួយខ្ញុំដល់ទីបញ្ចប់នៃកម្មវិធី និងអរគុណដល់គ្រួសារ បងប្អូនមិត្តភក្កិ ជាពិសេស my coach (KingChi) ផងដែរ ដែលតែងតែនៅពីក្រោយខ្ញុំ always got my back ខ្ញុំអត់ដឹងត្រូវរៀបរ៉ាប់ម៉េចទេ តែមានអារម្មណ៍មោទនភាពនឹងខ្លួនឯងហើយនិងមោទនភាពជាមួយកម្មវិធី (បងៗក្រុមការងារ) ខ្ញុំអត់សូវចេះនិយាយច្រើនទេ but this real! តិចទៀតយើងនឹងមានឱកាសជួបគ្នាបន្តទៀត។ Thank you y’all, love you and congratulations to YuuHai – យូហៃ got the champ!»។
មិនតែប៉ុណ្ណោះ G-One ក៏លើកឡើងផងដែរថា ៖ «អរគុណបងប្អូនទាំងអស់គ្នាដែលបានគាំទ្រខ្ញុំ ហើយក៏សុំទោសដែលខ្ញុំធ្វើវាមិនបានប៉ុន្តែខ្ញុំបានធ្វើវាអស់ពីសមត្ថភាពហើយ។ ក៏ប៉ុន្តែ…..ដំណើររបស់ខ្ញុំនៅលើវិថីនេះមិនទាន់បញ្ចប់ឡើយ! ហើយក៏ចូលរួមអបអរសាទរទៅកាន់ Yuu Hai។ Thank you guys for supporting me and sorry I couldn’t make it but I already tried my best. I won’t stop my journey! And congratulations to Yuu Hai»៕