២ ឆ្នាំកន្លងផុត នាង គន្ធា បង្ហោះរូបភាពមួយសន្លឹកជាមួយ នាង ប្រាក់សុគន្ធ ជាបងប្រុស រួចពោលយ៉ាងរំជួលចិត្ត
នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ នេះ គឺជាថ្ងៃបុណ្យគ្រិស្តម៉ាស់ក្នុងនោះ គេឃើញថាមានអ្នកសិល្បៈ និង បងប្អូនខ្មែរជាច្រើនបាននាំគ្នាបង្ហោះរូបភាពសប្បាយរីករាយជួបជុំមិត្តភក្តិបងប្អូន ហើយបើប្អូនគ្រីស្ទានវិញកំពុងតែរៀបចំកម្មវិធីជប់លៀងសប្បាយ។
ដោយឡែក ងាកទៅមើលតារាចម្រៀង នាង សុគន្ធា ឯណេះវិញ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ នេះ បែរជាបង្ហោះរូបភាពមួយសន្លឹកយ៉ាងក្រៀមក្រំព្រោះថា ថ្ងៃនេះជាខួប ២ ឆ្នាំរបស់បងប្រុសនាងដែលចាកចេញទៅគ្មានថ្ងៃវិលត្រឡប់វិញគឺតារាចម្រៀងប្រុស នាង ប្រាក់សុគន្ធ។
រូបភាពមួយសន្លឹកបានបង្ហាញពីសញ្ចេតនាបងប្អូនដែលនឹករឭកគ្នាគ្មានថ្ងៃភ្លេច។ អ្វីដែលសំខាន់តារាចម្រៀងស្រីរូបនេះបានសួរទៅកាន់ប្រិយមិត្តអ្នកគាំទ្រថាមាននឹកបងប្រុសនាងទេ។ ក្នុងនោះ គេឃើញថាមហាជនម្នាក់ៗបានតបទៅវិញដោយក្តីនឹករឭកដល់តារាចម្រៀង នាង ប្រាក់សុគន្ធ ដូចគ្នា៕