ចំថ្ងៃបុណ្យណូអែល សេង មង្គល លេងពួយមួយទំហឹង កាត់តរូបខ្លួនឯងចេញសាច់ដុំ ដាក់ក្នុងកាដូឱ្យទៅហ្វេន
មហាជនច្បាស់ជាបានស្គាល់ហើយតារាសម្តែង សេង មង្គល ដែលកំពុងតែធ្វើឱ្យអ្នកគាំទ្រឈ្លក់វង្វេងជាមួយនឹងរូបរាងដ៏ស្រស់សង្ហា សាច់ដុំហាប់ណែនគួរឱ្យក្នាញ់ ព្រមទាំងស្នាមញញឹមមានមន្តស្នេហ៍ចាក់ធ្លុះដល់បេះដូង។
ដោយឡែក ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ ចំថ្ងៃបុណ្យណូអែលនេះ ក៏ស្រាប់តែបានឃើញលោក សេង មង្គល បានបង្ហោះរូបថតដោះអាវបញ្ចេញសាច់ដុំកង់ៗកាត់តភ្ជាប់ជាមួយកាដូប៉ុន្មានសន្លឹក រួមនឹងពាក្យពេចន៍ដ៏គួរឱ្យស្រឡាញ់នៅលើគណនីហ្វេសប៊ុកថា ៖ «នេះជាកាដូសម្រាប់បងប្អូនហ្វេនៗ ដាក់ទីតាំងមកបងប្អូន Merry X’Mas»។
ជាការពិតណស់ ក្រោយការបញ្ចេញរូបភាពទាំងនេះរួចមក ឃើញមានអ្នកគាំទ្រមិនតិចនោះទេផ្ទុះការចាប់អារម្មណ៍ ហើយក្នុងនោះក៏មានការចូលរួមបញ្ចេញយោបល់ពីរូបរាងសង្ហាសាច់ដុំមាំៗរបស់កំលោះជាតារាសម្តែងរូបនេះផងដែរ៕