មិនបានឈ្នះពានមែន តែ Goofy បានឈ្នះចិត្តអ្នកគាំទ្រ និង ឈានដល់វគ្គ Top 3 នាក់ចុងក្រោយ
បន្ទាប់ពីបើកឆាកប្រកួតអស់រយៈពេលយ៉ាងយូរនៅទីបំផុតកម្មវិធី The Rapper Cambodia រដូវកាលទី ១ ឆ្នាំ ២០២៣ បានបញ្ចប់ទៅដោយរលូនហើយ ដោយក្នុងនោះម្ចាស់ជ័យលាភីលេខ ១ គឺបានទៅលើអ្នកកំលោះរូបសង្ហា យូហៃ (Yuuhai) ដែលមកពីក្រុម Coach Norith ។
ក្រោយពីបានពានរង្វាន់ The Rapper Cambodia រដូវកាលទី ១ និង ក្លាយជាតារាប្រុសប្រចាំផលិតកម្មបារមី យូហៃ ទទួលបានការសាទរពីសំណាក់មហាជនខ្មែរជាខ្លាំង នេះក៏ដោយសារតែសមត្ថភាពរបស់គេខ្លាំង សំឡេង Rap ពេញដោយថាមពល។
ដោយឡែក ងាកទៅមើលកំលោះ Goofy វិញ អ្នកកំលោះរូបនេះអាចឈានជើងដល់ Top ៣ នាក់ចុងក្រោយ តែគួរឱ្យសោកស្តាយប្រុសស្អាតពេញដោយសមត្ថភាពរូបនេះមិនអាចដណ្ដើមពានបានឡើយ។ ជាការពិតណាស់ ទោះបីជា Goofy មិនអាចឈ្នះពានមែន តែ Goofy អាចយកឈ្នះចិត្តអ្នកគាំទ្រ ហើយគេសង្ឃឹមថាឱកាសក្រោយអ្នកកំលោះរូបនេះនឹងវិលមកប្រកួតម្តងទៀត ព្រោះថា Goofy ជាបេក្ខភាពម្នាក់ដែលខ្លាំង និង ទទួលបានការគាំទ្រខ្លាំងពីមហាជន៕