ទីបំផុត! ម្ចាស់ពាន The Rapper Champion រដូវកាលទី ១ រកឃើញហើយ គឺបានទៅលើប្រុសសង្ហា YuuHai
ពិតណាស់ ក្រោយពីប្រកួតប្រជែងយ៉ាងស្វាសស្វែងអស់រយៈពេលជាច្រើនសប្ដាហ៍ នៅក្នុងរាត្រីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ នេះ កម្មវិធី The Rapper Cambodia រដូវកាលទី ១ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ និង ជារាត្រីដ៏រំភើបចិត្តសម្រាប់អ្នកគាំទ្រវិស័យហុីបហប ដែលកម្មវិធីបានស្វែងរកឃើញនូវម្ចាស់ជ័យលាភីដំបូងនៃកម្មវិធីដ៏កក្រើកនេះ។
ក្នុងរាត្រីនៃវគ្គផ្ដាច់ព្រ័ត្រនេះដែរ បន្ទាប់ពីបេក្ខភាពជើងខ្លាំងទាំង ៧ រូបបានធ្វើការប្រឡងប្រជែងបង្ហាញសមត្ថភាពរៀងៗខ្លួនហើយ កម្មវិធីក៏បានធ្វើការប្រកាសលទ្ធផលជាផ្លូវការនូវម្ចាស់ជ័យលាភីពានរង្វាន់ក្នុងរដូវកាលដំបូង គឺបានទៅលើបេក្ខភាព The Rapper លោក Yuuhai។
វិនាទីនោះដែរ មហាជនក៏ដូចជាអ្នកគាំទ្រតាមដានកម្មវិធីប្រឡងចម្រៀងរ៉េប ទូទាំងប្រទេសកំពុងបង្ហាញអារម្មណ៍រំភើប និង ធ្វើការអបអរសាទរ បង្ហាញការស្រឡាញ់ចិត្តយ៉ាងខ្លាំងចំពោះ Yuuhai ដែលឃើញថាស័ក្តិសមបំផុតជាម្ចាស់ពានក្នុងរដូវកាលនេះ បានមកពីការខិតខំប្រឹងប្រែង ក្តីស្រលាញ់ និង ទេពកោសល្យរបស់លោកពិតៗ៕