សោកស្តាយ! សមត្ថភាពប៉ុន ពៅ តាន់ជេសសុីកា ហើយនៅតែមិនអាចចូល Top កំពូល Miss Earth នៅវៀតណាមបានទៀត
កម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Earth 2023 នៅឯប្រទេសវៀតណាម បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយកាលពីរាត្រីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ ដោយម្ចាស់មកុដបានទៅលើនាង Drita Ziri មកពីប្រទេស Albania។
ជាមួយនឹងការផ្សាយផ្ទាល់នៃកម្មវិធីប្រកួតសម្រស់នេះដែរ ងាកមកមើលបវរកញ្ញាតំណាងឱ្យកម្ពុជាយើងវិញ គឺកញ្ញា ពៅ តាន់ជេសសុីកា មិនមានឱកាសបានឈានចូល Top ណាមួយនៃកម្មវិធីប្រកួតដ៏អស្ចារ្យនាឆ្នាំនេះឡើយ ប៉ុន្តែយ៉ាងណាក៏នាងបានខំប្រឹងអស់ពីសមត្ថភាព និង ធ្វើបានយ៉ាងល្អក្នុងការប្រកួតនេះផងដែរ។
ម៉្យាងវិញទៀត ទោះបីជាលទ្ធផលយ៉ាងនេះក្តី មហាជនអ្នកគាំទ្រកម្ពុជានៅតែមានក្តីរំភើប និង មានមោទកភាពទៅលើរូបនាងយ៉ាងខ្លាំង ព្រោះនាងពិតជាបានបង្ហាញអស់ពីសម្ថតភាពនៅលើឆាកដ៏អស្ចារ្យដ៏ធំមួយនេះសម្រាប់កម្ពុជា ព្រមទាំងអាចឱ្យអន្តរជាតិស្គាលពីកម្ពុជាកាន់តែច្រើនផងដែរ៕