ចៀវៃ សើចលាយទឹកភ្នែក ហើយពោលថាមិនដឹងអាចរស់នៅបានដល់ឃើញមុខចៅឬអត់ទេ?
មិនមែនជាការងាយស្រួលនោះទេ សម្រាប់តារាសម្ដែងស្រី និង ជាផលិតករតៃវ៉ាន់ អ្នកនាង Ruby Lin ដែលទស្សនិកជនស្គាល់ច្បាស់មកហើយថា នាងជាតួសម្ដែងស្រីក្នុងរឿងបុរាណចិន «ព្រះនាងយេយេ» ល្បីឆ្នាំ ១៩៩៨ ហើយបច្ចុប្បន្ននាងមានវ័យ ៤០ ឆ្នាំហើយ។
យ៉ាងណាមិញ ដោយសារតែគម្លាតអាយុច្រើនរវាង Ruby និង កូនស្រី ថ្មីៗនេះតារាស្រីរូបនេះបាននិយាយនៅក្នុងបទសម្ភាសក្នុងកម្មវិធីកម្សាន្តមួយ ដែលមានលោក Quan Yifeng ជាអ្នកសម្ភាស។
អំឡុងពេលផ្តល់បទសម្ភាសពីជីវិតឯកជនរបស់តារាសម្តែងស្រីជើងចាស់រូបនេះ បាននិយាយរៀបរាប់ក្នុងនាមខ្លួនជាម្ដាយដោយមិនស្ទាក់ស្ទើរថា ៖ «ខ្ញុំគិតថានោះជាអ្វីដែលមានសុភមង្គលបំផុត បន្ទាប់ពីមានកូនស្រីម្នាក់ ខ្ញុំបានដឹងច្រើនពីក្តីស្រឡាញ់របស់ម្ដាយចំពោះកូនស្រី ពិតជាមិនអាចកាត់ថ្លៃបានឡើយ»។
ពេលផ្តល់បទសម្ភាសនោះ តារាស្រីរូបនេះបែរជាមានអារម្មណ៍សោកស្តាយ ដោយសារតែនាងដឹងច្បាស់ថា អាយុនាង និង កូនស្រីតូចរបស់នាងគឺខុសគ្នាឆ្ងាយណាស់ ហើយនិយាយទាំងភ្នែករលីងរលោងថា ៖ «ខ្ញុំមិនចង់ឱ្យកូនស្រីដូចខ្ញុំទេ ចាំដល់អាយុ ៤០ ឆ្នាំទើបរៀបការ ទម្រាំកូនស្រីមានអាយុ ២០ ឆ្នាំ ខ្ញុំអាយុ ៨០ ឆ្នាំទៅហើយ មិនដឹងថាខ្ញុំអាចនៅដល់បានឃើញមុខចៅស្រីរបស់ខ្ញុំឬអត់»។ ទោះជាយ៉ាងណាក៏ដោយ នាងនៅតែរារាំងមិនឱ្យកូនស្រីរបស់នាងបង្ហាញមុខក្នុងសិល្បៈកម្សាន្តនោះទេ៕