សមសួនហើយបានថែវប្បធម៌ទៀត! អ្នកនាង អ៊ឹម សុគន្ធា គ្រងឈុតផាមួងរំលេចរូបយ័ន្តខ្មែរ ផ្ទុះការសរសើរ
មហាជនច្បាស់ជាបានទស្សនាការចាក់បញ្ចាំងរួចមកហើយពីព្រឹត្តិការណ៍ដ៏អស្ចា្យរ «រាត្រីចងចាំ» នៅលើទឹកដីអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បុគ្គលល្បីៗ និង សិល្បករ សិល្បការិនីជាច្រើនរូបទៀតផង។
ក្នុងរាត្រីនោះក៏មានការចូលរួមពីអគ្គនាយិកា Miss Grand Cambodia អ្នកនាង អ៊ឹម សុគន្ធា ផងដែរ។ បើងាកមកចាប់អារម្មណ៍ពីឈុតដែលអ្នកនាងបានបំពាក់នៅលើខ្លួនឡើងបង្ហាញនៅលើឆាកវិញ បានបង្ហាញពីអត្តសញ្ញាណខ្មែរតាមរយៈឈុតហូលផាមួងខ្មែរពណ៌សុីលៀបយ៉ាងប្រណីត រំលេចនូវយ័ន្តខ្មែរដែលជាកេរ្តិ៍ដំណែលរបស់ខ្មែរផងដែរ។
យ័ន្តនោះដែរ ត្រូវបានគេដឹងថាជាយ័ន្តការពារ មានឈ្មោះ «បញ្ចមង្គលស្នេហ៍ ឬ មង្គលស្នេហ៍ទាំង ៥» ដែលមានអត្ថន័យថា ៖ «សូមឱ្យសត្រូវឆ្ងាយជៀសចាកឆ្ងាយពីរូបអ្នក បើអ្នកក្លាយជាអ្នកមានបាន សូមឱ្យនៅជាប់អ្នករហូត សូមឱ្យសម្រស់អ្នកស្រស់ដូចអប្សរា ពេលទៅណាមកណា សូមឱ្យមានមនុស្សតាមបម្រើការពារ និង នៅដិតជាប់ជានិច្ច» ការរំលេចនូវអត្តសញ្ញាណមួយនេះ បានធ្វើឱ្យឈុតដែលអ្នកនាងបានគ្រងហាក់កាន់តែមើលទៅមានលក្ខណៈលម្អិត ប្រណីត ព្រមជាមួយភាពទាន់សម័យកាន់តែស្រស់ស្អាតទ្វេឡើង៕