មិនទាន់ចប់ទេ! ឪពុក Best និង មេធាវី នាំយកភស្តុតាង ទៅប៉ុស្ដិ៍ប៉ូលីសខេត្តខនកេនម្ដងទៀតហើយ
ចំពោះរឿងក្ដីរបស់លោក Somrak Kamsing ដែលត្រូវជាឪពុក Best Kamsing ពាក់ព័ន្ធទៅនឹងរឿងក្មេងស្រីអាយុ ១៧ ឆ្នាំ ដែលបានដាក់ពាក្យបណ្ដឹងចោទប្រកាន់លោក ពីបទល្បួងចូលផ្ទះសំណាក់នោះ ឥលូវនេះកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការស៊ើបអង្កេត និង ស្វែងរកភ័ស្ដុតាងបន្ថែមដដែល។
យ៉ាងណាមិញ នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ នេះ លោក Somrak Kamsing បានទៅប៉ុស្ដិ៍ប៉ូលីសនៃខេត្តខនកេន ជាមួយមេធាវីរបស់ខ្លួន ដើម្បីនាំយកភ័ស្តុតាង និង ធ្វើការសាកសួរ ប្រហែលរយៈពេលមួយម៉ោងផងដែរ។ ដោយឡែក លោក Somrak Kamsing ក៏ចង់ឱ្យរឿងក្ដីមួយនេះឆាប់ចប់ផងដែរ ព្រោះរូបលោកក៏ចង់មានពេលសម្រាក និង ធ្វើដំណើរទៅរស់នៅក្រៅប្រទេស។
សម្រាប់រឿងក្ដីមួយនេះ នៅសល់តែសម្ភាសសាក្សីបន្ថែម ១ ទៅ ២ នាក់ទៀតប៉ុណ្ណោះ ហើយរង់ចាំលទ្ធផលតេស្ត DNA ដែលគេរំពឹងថា សំណុំរឿងមួយនេះ នឹងត្រូវបញ្ចប់នៅខែមករា ឆ្នាំ ២០២៤ មុននឹងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត៕