ធ្លាយចចាមអារ៉ាមថា Lu Han និង មិត្តស្រី ៦ ឆ្នាំ បានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា
នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ នៅលើបណ្តាញសង្គម Weibo កំពុងមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែល Paparazzi បានទម្លាយព័ត៌មានថា តារាចម្រៀងប្រុស Lu Han ដឹកដៃ Guan Xiaotong ជាមិត្តស្រីដែលស្រឡាញ់គ្នា ៦ ឆ្នាំ ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ស្ងាត់ៗមិនបញ្ចេញដំណឹងជាសាធារណៈ។
ជាមួយគ្នានោះដែរ Paparazzi ថែមទាំងនិយាយទៀតថា គូស្នេហ៍មួយនេះបានទៅចុះសំបុត្រអាពាហ៍ពិពាហ៍នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ ត្រូវជាថ្ងៃខួបកំណើតរបស់តារាស្រី Guan Xiaotong បន្ទាប់ពីពួកគេបានស្រឡាញ់គ្នា ៦ ឆ្នាំ។
ប៉ុន្តែយ៉ាងណាក៏ដោយ ព័ត៌មានចចាមអារ៉ាមនេះ ត្រូវបានអ្នកគាំទ្ររបស់តារាស្រី Guan Xiaotong បានឆ្លើយតបភ្លាមៗថា តើអាចទៅរួចដោយរបៀបណា ព្រោះថ្ងៃកំណើតឆ្នាំនេះ ចំថ្ងៃអាទិត្យ ហើយការិយាចុះអេតាស៊ីវិលអត់បើកទ្វារធ្វើការនោះទេ។
យ៉ាងណាមិញ ចំពោះព័ត៌មានចចាមអារ៉ាមចុះសំបុត្រអាពាហ៍ពិពាហ៍នេះ ក្រុមអ្នកគាំទ្ររបស់តារាទាំងពីរ កំពុងរង់ចាំការចេញមុខបកស្រាយពីទីភ្នាក់ងាររៀងខ្លួនរបស់ Lu Han និង Guan Xiaotong៕