Nune ក្ដៅឆេវ ក្រោយមានជនខិលខូច លួចឆ្លៀតឱកាសកេងចំណេញលើមុខជំនួញរបស់នាង
អ្នកណាៗក៏ស្គាល់ដែរពីតារាស្រី Nune Woranuch ដែលជាតួស្រីក្នុងរឿង «ឡាំយ៉ង» ដោយនាងមិនត្រឹមតែជាតារាស្រីមានទេពកោសល្យ និង រូបសម្រស់ស្អាតនោះទេ តែក៏ជាតារាស្រីម្នាក់មិនងាយលិចឮរឿងអាស្រូវធ្វើឱ្យខូចឈ្មោះរបស់ខ្លួននោះដែរ។
បើងាកមកមើលអាជីពរបស់ Nune Woranuch វិញ មិនត្រឹមតែជាតារា និង កាន់មុខជំនួញជាមួយស្វាមីនោះទេ តែថ្មីៗនេះ Nune ក៏ទើបតែបើករីស៊តមួយលើកោះមួយកន្លែងផងដែរ។ យ៉ាងណាមិញ អ្វីដែលនឹកស្មានមិនដល់នោះ រីស៊តមិនទាន់បើកដំណើរការផង Nune ស្រាប់តែបង្ហោះសារទៅដល់ជនខិលខូចបែបនេះភ្លាម។
តាមការបង្ហោះនោះ នាងបានសរសេរថា ៖ «ខូចចិត្តណាស់ រីស៊តមិនទាន់បើកដំណើរការជាផ្លូវការផង មានជនខិលខូចលួចបង្កើតផេក ដើម្បីឆ្លៀតឱកាសបាត់ទៅហើយ ដូច្នេះបងប្អូនមុននឹងកក់ ក៏ដូចជាផ្ញើលុយមេត្តាត្រួតពិនិត្យឱ្យបានត្រឹមត្រូវផង»៕