(វីដេអូ) ល្ងាចនេះចូលរោងការ! ហ៊ិន ច័ន្ទនីរ័ត្ន និង កូនកំលោះ ស្រាប់តែបង្ហាញអារម្មណ៍នេះឡើងយ៉ាងភ្ញាក់ផ្អើល
មកដល់ពេលនេះ ពិធីការិនីរូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន ជិតបានក្លាយជាកូនក្រមុំដ៏ស្អាតក្នុងរោងជ័យហើយ ពោលគឺនៅល្ងាចថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ នេះ កម្មវិធីសូត្រមន្តចូលរោងនៃពិធីអាពាហ៍ពិពាហ៍នឹងមកដល់ហើយ។
យ៉ាងណាមិញ មុនថ្ងៃចូលរោងជ័យរបស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ក្រឡេកទៅមើលការរៀបចំកម្មវិធីវិញ ដែលគេឃើញតាមរយៈវីដេអូខ្លីៗលើ TikTok បង្ហាញពីទិដ្ឋភាពនៃការរៀបចំតុបតែងរោងការរបស់ពិធីការិនីរូបនេះ មានផ្កាស្រស់ចម្រុះពណ៌រចនាយ៉ាងស្រស់ស្អាតប្រណីតត្រជាក់ភ្នែកខ្លាំងណាស់។
អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ទៀតនោះ គឺពេលបានឃើញវីដេអូមួយរបស់គណនី Tik Tok អនាគតស្វាមី ហ៊ិន ច័ន្ទនីរ័ត្ន ដែលបានបង្ហោះសួរនាំគ្នាពីអារម្មណ៍ជិតចូលរោងការ មើលទៅពោរពេញដោយក្តីស្រឡាញ់ និង ក្តីសុខបំផុត៕